ស្នងការនគរបាលខេត្តកណ្តាល៖វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីលើកម្ពស់សមត្ថកិច្ចចំណេះដឹង និងជំនាញបន្ថែមទៀតដល់កម្លាំង ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម 

ស្នងការនគរបាលខេត្តកណ្តាល៖វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីលើកម្ពស់សមត្ថកិច្ចចំណេះដឹង និងជំនាញបន្ថែមទៀតដល់កម្លាំង ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម 

 

កណ្តាល៖  លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញទប់ស្កាត់បាតុកម្ម ដល់កងកម្លាំងនគរបាលតាមការិយាល័យជំនាញនីមួយៗមានចំនួនសរុប១២៩នាក់ក្នុងរយៈពេល១ខែ។ 

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីលើកម្ពស់សមត្ថកិច្ចចំណេះដឹង និងជំនាញបន្ថែមទៀតដល់កម្លាំង ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពិសេសបង្ការទប់ស្កាត់ និងបង្រ្កាបរាល់បាតុកម្មណាមួយដែលកើតមានជាយថាហេតុ។ ដូច្នេះកងកម្លាំងទាំងអស់ដែលមានឈ្មោះចូលរួមហ្វឹកហាត់ក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវយកចិត្តទុកដាក់ពង្រឹងស្មារតីហ្វឹកហ្វឺនជំនាញទប់ស្កាត់បាតុកម្មនេះពីគ្រូបង្គោល ដើម្បីយកជំនាញនេះទៅអនុវត្តជាក់ស្តែងរាល់ពេលមានបាតុកម្មណាមួយបានកើតឡើងជាយថាហេតុ។

លោកឧត្តមសេនីយ៍ទោស្នងការ បានធ្វើការផ្តាំផ្ញើដល់លោក  លោកស្រីនាយការិយាល័យនីមួយៗ ដែលមានមន្ត្រីរបស់ខ្លួនចូលរួមហ្វឹកហាត់ ត្រូវយកចិត្តទុកដាក់តាមដានបញ្ជីវត្តមាន ហាមអវត្តមាន គឺមិនត្រូវឲ្យបាត់មុខពេលហ្វឹកហ្វឺន ក្នុងករណីមន្ត្រីណាមានធុរៈ ឬឈឺថ្កាត់ ត្រូវមានច្បាប់ទម្លាប់ត្រឹមត្រូវ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលក៏បានរៀបចំអាហារសាមគ្គីដើម្បីឲ្យសិក្ខាកាមនិងគណៈស្នងការទាំងអស់ទទួលទានដោយសាមគ្គីភាព៕

Share this post

Post Comment