កម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះឃាត់ខ្លួនជនបរទេស១០នាក់នៅក្នុងបុរីប៉េងហួតបឹងស្នោរ 

កម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះឃាត់ខ្លួនជនបរទេស១០នាក់នៅក្នុងបុរីប៉េងហួតបឹងស្នោរ 

 

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ 

នេះ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការចុះឃាត់ខ្លួនជនបរទេសចំនួន១០នាក់ ក្នុងនោះជនជាតិចិន៧នាក់និងកូរ៉េ៣នាក់ ពីករណីបើកល្បែងស៊ីសងតាមអនឡាញសុទ្ធតែម៉ាស៊ីនទំនើបៗ នៅចំណុចបុរីប៉េងហួត បឹងស្នោរ ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងនៅចំនួន២ទីតាំងផ្សេងគ្នា ប៉ុន្តែស្ថិតនៅក្នុងបុរីតែមួយ៖

ទី១-នៅចំណុចផ្ទះលេខ១៤ ក្នុងគំរោង១០ បានឃាត់ខ្លួនបានជនជាតិចិនចំនួន៧នាក់

ទី២-នៅក្នុងផ្ទះលេខ៩៨ ក្នុងគំរោង១០ឃាត់ខ្លួនជនជាតិកូរ៉េ ចំនួន៣នាក់ ។

ប្រភពដដែលបន្តថាសមត្ថកិច្ចបានដកហូតឧបករណ៍ល្បែងគ្រប់ប្រភេទសុទ្ធសឹងជាឧបករណ៍ទំនើបៗទៀតផង ។ បន្ទាប់មកតុលាការសម្រេចបិទទ្វារទីតាំងទាំង២ ហើយជនបរទេសទាំងអស់ ត្រូវបានបញ្ជូនទៅធ្វើការសាកសួរនៅក្រសួងមហាផ្ទៃ៕

Share this post

Post Comment