សូមអញ្ជើញចូលរួមដោយសេរី, ក្រុមហ៊ុនអចលនទ្រព្យ DNZ Realty សហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ Urban Village រៀបចំកម្មវិធីដ៏អស្ចារ្យមួយ<<ហ្វែមលី គ្រិស្តម៉ាស-Family Christmas>> នៅ Factory Phnom Penh 

សូមអញ្ជើញចូលរួមដោយសេរី, ក្រុមហ៊ុនអចលនទ្រព្យ DNZ Realty សហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ Urban Village រៀបចំកម្មវិធីដ៏អស្ចារ្យមួយ<<ហ្វែមលី គ្រិស្តម៉ាស-Family Christmas>> នៅ Factory Phnom Penh 

 

ភ្នំពេញ ៖ ដើម្បីជាការអបអរសាទរក្នុងឱកាសនៃពិធីបុណ្យគ្រិស្ដម៉ាស (Christmas Day) ក៏ដូចជាពិធីបុណ្យឆ្លងឆ្នាំសកល ២០២០-២០២១ ដែលនឹងឈានចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ  ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DNZ Realty បានសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ Urban Village រៀបចំពិធីប្រគុំតន្ត្រីក្រោមវត្តមានតារាល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការពិសារអាហារសាមគ្គី និងភេសជ្ជៈចម្រុះ ជាលក្ខណៈគ្រួសារដ៏ស្និទ្ធស្នាល រួមទាំងមានកន្លែងក្មេងលេង និងការចាប់ឆ្នោតយករង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ 

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០២០ ចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៤ល្ងាច ដោយគ្រប់អ្នកដែលត្រូវបានអញ្ជើញចូលរួម ក៏ដូចជាអ្នកចុះឈ្មោះចូលរួមដោយផ្ទាល់សុទ្ធតែមិនត្រូវបានចំណាយថវិកានោះឡើយ ហើយថែមទាំងមានឱកាសចាប់ឆ្នោតផ្សងសំណាងទទួលបានរង្វាន់អនុស្សាវរីយ៍ ជាពិសេសអាចទទួលបានការបញ្ចុះតម្លៃលើការទិញខុនដូដ៏ប្រណីតរបស់គម្រោង Urban Village ថែមទៀតផង។  

នាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DNZ Realty លោក រិន ច័ន្ទរិទ្ធិ បានមានប្រសាសន៍ប្រាប់ថា កម្មវិធីដ៏អធិកអធមនេះ ក្រៅពីមានការជួបជុំ ជជែកពិភាក្សាការងារលើមុខជំនួញផ្សេងៗ ក៏ដូចជាជំនួញនៅក្នុងវិស័យអចលនទ្រព្យ អ្នកចូលរួមទាំងអស់នឹងបានជ្រាបពីទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន ក៏ដូចជាឱកាសវិនិយោគនៅពេលអនាគតផងដែរ ក្រោមការធ្វើបទបង្ហាញដោយអ្នកជំនាញជាតិ និងអន្តរជាតិដោយផ្ទាល់។ 

លោក រិន ច័ន្ទរិទ្ធិ បានបញ្ជាក់ថា “កម្មវិធីរបស់យើងខ្ញុំមានការជួបពិភាក្សា សំណេះសំណាលបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា អមដោយការប្រគំតន្ត្រីសម័យក្រោមវត្តមានរបស់លោក សុះ ម៉ាច លោក សាន ផាននិត កញ្ញា គង់ វង្សយ៉ាទី ព្រមទាំងតារាចម្រៀងជាច្រើននាក់ទៀត។  ក្រៅពីនេះក៏មានការរៀបចំជាកន្លែងក្មេងលេង និងសកម្មភាពតាមបែបព្រឹត្តិការណ៍គ្រិស្តម៉ាសនានា មានការបម្រើម្ហូបអាហារដ៌ឆ្ងាញ់ពិសាស្រាបៀរស្រស់ៗ និងស្រាក្រហមជាដើម។ 

បន្ថែមពីនេះ លោកអ្នកក៏បានស្គាល់ច្បាស់ពីលក្ខណៈពិសេស និងប្រណីតភាពរបស់គម្រោងខុនដូ Urban Village ដែលកំពុងបន្តដំណើរការសាងសង់យ៉ាងសកម្ម ដើម្បីបំពេញតាមតម្រូវការទីផ្សារផងដែរ។ លោកអ្នកគ្រាន់តែបង់ប្រាក់១០%មុនតែប៉ុណ្ណោះ នឹងក្លាយជាម្ចាស់កម្មសិទ្ធិនៃខុនដូដ៏ប្រណិតស្ថិតនៅកណ្តាលរាជធានីភ្នំពេញ លើផ្លូវ៦០ម៉ែត្រ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។ 

សម្រាប់អ្នកមានចំណាប់អារម្មណ៍ចូលកម្សាន្តនៅក្នុងកម្មវិធីដ៏រីករាយនេះ អាចទាក់ទងបានតាមរយៈទូរស័ព្ទលេខ ៖ 012 570 571 / 010 570 571

ទីតាំងនៃកម្មវិធី ៖ ទល់មុខវត្តចាក់អង្រែលើ  ក្នុងបរិវេណ Factory Phnom Penh ឬទីតាំងគម្រោងអភិវឌ្ឍន៍ខុនដូ Urban Village

Share this post

Post Comment