ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្ដម ដួង តារា ជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្ដម ដួង តារា ជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន

 

 

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឯកឧត្ដម ដួង តារា ជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រីបន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលសកម្មជនហ្វេសប៊ុកកម្ពុជាទទួលបាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

 

ជាមួយគ្នានោះដែរ ឯកឧត្តម ដួង តារា ក៏បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុកដោយសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានផ្តល់តំណែងដល់រូបឯ្ឧត្ដមជា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះ។

 

លើសពីនោះទៀតឯកឧត្តម ដួង តារា ក៏បានសម្ដែងការប្ដេជ្ញាចិត្តយ៉ាងមុតមាំនឹងបន្តខិតខំប្រឹងប្រែងបម្រើការងារជូន សម្តេចនាយករដ្ឋមន្រ្តី និងប្រជាពលរដ្ឋរបស់សម្តេចអោយបានល្អបំផុត។ ដោយឯកឧត្តមបន្តថាឯកឧត្ដមសូមលើកដៃគោរពជូនពរសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរបំផុត ដើម្បីជាម្លប់ដឹកនាំដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។

 

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖

Share this post

Post Comment