អភិបាលខេត្តកណ្ដាលដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពនៃការរុះរើតង់ របស់ភាគីវៀតណាម

អភិបាលខេត្តកណ្ដាលដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពនៃការរុះរើតង់ របស់ភាគីវៀតណាម

កណ្តាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពនៃការរុះរើតង់ របស់ភាគីវៀតណាម ដែលបានបោះទីតាំងនៅជាប់ព្រំដែនខេត្តកណ្តាល។ 

 

សូមជម្រាបជូនថាការរុះរើតង់ទាំងនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការសន្ទនាតាមប្រព័ន្ធវិដេអូរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ង្វៀង សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។

 

សូមជម្រាបថា ដើម្បីរឹតបន្តឹងការឆ្លងដែនដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភាគីវៀតណាមបានបោះតង់យោធានៅជាប់ព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនៅចំណុចនេះភាគីទាំងពីរ មិនទាន់មានការឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយទេ។ បន្ទាប់ពីមានការតវ៉ាពីភាគីកម្ពុជា រួមមានទាំងការធ្វើកំណត់ទូតផងនោះ ប្រទេសវៀតណាម ក៏បានរុះរើតង់មួយចំនួនចេញ មុននឹងឈានដល់ការរុះរើទាំងស្រុងនៅថ្ងៃនេះផងដែរ៕

Share this post

Post Comment