រដ្ឋបាល​ខេត្ត​កំពត​បា​ន​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ ថៃ ប៊ុន​រ៉ុង កំពត បៀ​ល​ឌី​ង​

រដ្ឋបាល​ខេត្ត​កំពត​បា​ន​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ ថៃ ប៊ុន​រ៉ុង កំពត បៀ​ល​ឌី​ង​

កំពត​៖ នា​រសៀល​ថ្ងៃ​អាទិត្យ ១៤​រោច ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​អគារ ថៃ ប៊ុន​រ៉ុង កំពត បៀ​ល​ឌី​ង ក្រោម​អធិបតីភាព ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​ក្នុង​ពិធី​នោះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​ប្រតិភូ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម​អគ្គមេបញ្ជាការ កងយោធពល​ខេ​ម​ភូមិន្ទ ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត លោក​ឧកញ៉ា កងកម្លាំង​ទាំង​បី នាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព ប្រធាន អនុប្រធាន​ការិយាល័យ​ចំណុះ​សាលាខេត្ត និង​បុគ្គលិក​ក្រុមហ៊ុន ថៃ ប៊ុន​រ៉ុង សរុប​ចំនួន​ជា​៦០០​នាក់​។​

​ឆ្លៀត​ក្នុង​ពិធី​នោះ​ដែរ​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត​ក៏​បាន​មានប្រសាសន៍ថា​៖​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​កំណើន​យ៉ាង​ខ្លាំង​នៃ​ប្រភព​អចលនទ្រព្យ​ក្នុង​ស្រុក ហើយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច លូតលាស់​លឿន ដែល​វិស័យ​ឧស្សាហកម្ម សំណង់ និង​សេវាកម្ម នៅតែ​ជា​កម្លាំងចលករ​យ៉ាង​សំខាន់​។​

​ឯកឧត្ដម​អភិបាលខេត្ត​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ទៀត​ថា​ទាំងនេះ​គឺ​ដោយសារតែ​មាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា ត្រូវបាន​រំពឹងថា នឹង​កើនឡើង​ដល់ ៦,៨% នៅ​ឆ្នាំ​២០១៩ ។​ហើយ​ដោយឡែក​សម្រាប់​ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ​ថៃ ប៊ុន​រ៉ុង កំពត បៀ​ល​ឌី​ង នាពេលនេះ ជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​សំណង់​អគារ​លំដាប់​អន្តរជាតិ​ជា​លើកដំបូង និង​ខ្ពស់​ជាងគេ​នៅ​ខេត្ត​កំពត ដែល​បាន​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្ត​កំពត ហើយ​សម្រាប់​បំពេញ​តម្រូវការ​របស់​វិនិយោគិន ភ្ញៀវ​ជាតិ អន្តរជាតិ ធ្វើការ​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ខេត្ត​កំពត​៕

Share this post

Post Comment