ឯកឧត្តម ជាវ តា​យ ចុះ​ចែក​អំណោយ​មនុស្សធម៌​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៥០០​នាក់​!

ឯកឧត្តម ជាវ តា​យ ចុះ​ចែក​អំណោយ​មនុស្សធម៌​ដល់​គ្រួសារ​ងាយ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៥០០​នាក់​!

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១​កើត ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ តុលា ឆ្នាំ ២០១៩ ដើម្បី​ចូលរួម​អបអរសាទរ​លើក​ទី​១៥ នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បានជា​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥០០​នាក់ មក​ពី​ក្រុង​កំពត ស្រុក​ទឹកឈូ ស្រុក​ជុំ​គិរី ស្រុក​ឈូក និង​ស្រុក​ដងទង់​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត បាន​ថ្លែងថា​៖​ពិធី​ចែក​អំណោយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នា​ថ្ងៃនេះ ស្តែង​ឲ្យឃើញ​អំពី​ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​របស់​ខេត្ត ក៏​ដូចជា​មាន​គោលបំណង​ចូលរួម អបអរ​ខួប​លើក​ទី​១៥ នៃ​ការឡើង​គ្រង​ព្រះ​បរ​ម​រាជសម្បត្តិ​របស់ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម អភិបាលខេត្ត​បាន​បន្តទៀតថា​៖​សំណូមពរ​ដល់​បងប្អូន​ផងដែរ​ថា​៖
១-​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​តស៊ូ​ប្រកប​របរ​ចិញ្ចឹមជីវិត​ជា​បន្ត​ទៀត
២-​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​បញ្ហា​អនាម័យ​សុខភាព​គឺ​ត្រូវ ហូប​ទឹក​ឆ្អិន ហូប​ស្អាត រស់នៅ​ស្អាត ។ រស់នៅ​ស្អាត គឺ​ផ្ទះសម្បែង​ត្រូវ​បោសសម្អាត​ឲ្យបាន​ជាប្រចាំ ត្រូវ​មាន​បង្គន់​អនាម័យ​។​
៣-​ស្នើ​សុំ​មាន​ការប្រយងប្រយ័ត្ន​ចំពោះ​ភ្លើងចង្ក្រាន ភ្លើង​ទៀនធូប ដើម្បី​ជៀសវាង​ពី​គ្រោះ​អគ្គីភ័យ​។​
៤-​ស្នើសុំ​បងប្អូន​ទាំងអស់​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ដោយ​ធ្វើ​ការអប់រំ​ណែនាំ​បងប្អូន​កូនចៅ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​សូម​ជម្រាប​ថា​អំណោយ​ដែល​ត្រូវ​ចែកជូន​នា​ថ្ងៃ​នេះ​រួមមាន​៖ អង្ករ​៣០​គ​.​ក្រ មី​១​កេស ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១​យួរ និង​ថវិកា​សរុប ១០,០០០,០០០​រៀល ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន ២​ម៉ឺន​រៀល​៕

Share this post

Post Comment