ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញជាអធិបតីភាពបើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅរបស់កុមារពិការភ្នែក និងកុមារគ-ថ្លង់ ១ខ្នង នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញជាអធិបតីភាពបើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅរបស់កុមារពិការភ្នែក និងកុមារគ-ថ្លង់ ១ខ្នង នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម

 

 

កំពង់ចាម៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញជាអធិបតីភាពបើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅរបស់កុមារពិការភ្នែក និងកុមារគ-ថ្លង់ ១ខ្នង កម្ពស់៣ជាន់ ស្នើនឹង១២បន្ទប់ នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម។

 

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនផងដែរ។ វិទ្យាល័យអប់រំពិសេសកំពង់ចាម មានសិស្សានុសិស្សចំនួន១៧២នាក់ ស្រី៧៣នាក់ ក្នុងនោះមានសិស្សពិការភ្នែកសរុបចំនួន៥៥នាក់ ស្រី២៥នាក់ សិស្សគថ្លង់ សតុប១១៧នាក់ ស្រី៤៩នាក់។

 

បើតាមឯកឧត្តមរដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០២០-២០២១ មានសិស្សានុសិស្សសរុប ៣លាន ៥សែននាក់ ដោយក្នុងនោះមានសិស្សស្រី ៤៩ភាគរយ។ជាមួយនឹងការបើកបវេសនាកាលឆ្នាំថ្មីក្នុងស្ថានភាពសង្គមនៅញ៉ាំញីដោយជំងឺកូវីដ១៩ នៅឡើយនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានពាំនាំប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ និងផ្តល់អនុសាសន៍ចំនួន ១២ចំណុច ដល់ក្រសួងអប់រំ និងអាជ្ញាធរពាក់ព័ន្ធរួមគ្នាអនុវត្តន៍ ដើម្បីធានាដល់ដំណើរការអប់រំប្រកបដោយភាពល្អប្រសើរ៕

Share this post

Post Comment