អភិបាលខេត្តកោះកុង អញ្ជើញទទួលសម្ភារ និងគ្រឿងឧបភោគបរិភោគពីសប្បុរសជន ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

អភិបាលខេត្តកោះកុង អញ្ជើញទទួលសម្ភារ និងគ្រឿងឧបភោគបរិភោគពីសប្បុរសជន ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩

 

កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលសម្ភារ និងគ្រឿងឧបភោគបរិភោគ ពីលោក សំ វីរៈ អាជីវករលក់ដូរ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

 

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សំ វីរៈ និងក្រុមគ្រួសារ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តកោះកុង រាល់សកម្មភាពនានាកន្លងមក ដូចជាពេលនេះផងដែរ សម្ភារ និងគ្រឿងឧបភោគបរិភោគទាំងនេះជាការចែករំលែក ជូនដល់រដ្ឋបាលខេត្ត និងជួយដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាជីវភាព ក្នុងវិបត្ដិកូវីដ-១៩ និងសូមជូនពរ លោក និងក្រុមគ្រួសារប្រកបរបរអាជីវកម្ម ទទួលបានលទ្ធផលល្អ និងជោគជ័យ៕

Share this post

Post Comment