សូមអបអរសាទរ, ក្រុមប្រឹក្សាភិបាលនិងអគ្គនាយកក្រុមហ៊ុន DNZ Realty ផ្ដល់សេចក្ដីទុកចិត្តខ្ពស់និងបានសម្រចតែងតាំងលោក ហ៊ាង ប៊ុនថា ជាសមាជិកក្រុមប្រឹក្សាភិបាលនិងជានាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណ:និងទីផ្សាររបស់ក្រុមហ៊ុនDNZ Realtyចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ!

សូមអបអរសាទរ,  ក្រុមប្រឹក្សាភិបាលនិងអគ្គនាយកក្រុមហ៊ុន DNZ Realty ផ្ដល់សេចក្ដីទុកចិត្តខ្ពស់និងបានសម្រចតែងតាំងលោក ហ៊ាង ប៊ុនថា ជាសមាជិកក្រុមប្រឹក្សាភិបាលនិងជានាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណ:និងទីផ្សាររបស់ក្រុមហ៊ុនDNZ Realtyចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ!

 

 

ភ្នំពេញ៖ លោក ហ៊ាង ប៊ុនថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមប្រឹក្សាភិបាល DNZ Realty និងលោក រិន ច័ន្ទរិទ្ធិ អគ្គនាយកក្រុមហ៊ុន DNZ Realty ដែលបានផ្ដល់សេចក្ដីទុកចិត្តខ្ពស់និងបានសម្រចតែងតាំងរូបលោកជាសមាជិកក្រុមប្រឹក្សាភិបាលនិងជានាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណ:និងទីផ្សាររបស់ក្រុមហ៊ុនDNZ Realty ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះតទៅ។

 

លោក ហ៊ាង ប៊ុនថា បានថ្លែងថាក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលនិងជានាយកជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណ:និងទីផ្សាររបស់ក្រុមហ៊ុន DNZ Realty សូមប្ដេជ្ញាចូលរួមបំពេញការងារឲ្យអស់ពីកម្លាំងកាយចិត្តនិងទទួលខ្ពស់ខុសត្រូវខ្ពស់ចំពោះក្រុមហ៊ុន DNZ Realty ។

 

ជាថ្មីម្ដងទៀត លោកនាយក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឡុង សត្យា សមាជិកក្រុមលេខាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់កិត្តិយសដ៏ធំធេងបំផុតក្នុងការចូលរួមក្នុងកម្មវិធីនេះ។

 

លោកសមាជិកក្រុមប្រឹក្សាភិបាល សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធបោះព្រំប្រសិទ្ធិពរជ័យគ្រប់ប្រការ ជូនដល់ ឯកឧត្តម និងលោកអគ្គនាយក សូមប្រកបដោយសុខភាពល្អបរិបូរណ៍ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំវិស័យឯកជនឲ្យកាន់តែរីកចម្រើនដើម្បីជាមូលដ្ឋានទ្រទ្រង់ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនខ្លាំងក្លាជានិច្ចនិរន្តន៍តរៀងទៅ។ សូម ឯកឧត្តម និងលោកអគ្គនាយក សូមប្រកបដោយ​ពុទ្ធពរទាំង​បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Share this post

Post Comment