ជាប់គុកម្ដងហើយ មិនរាងចាល, ប្ដីវៃប្រពន្ធខៀវភ្នែក ត្រូវបានបញ្ជូនទៅតុលាការសាលាដំបូងខេត្តកណ្តាលល្ងាចនេះហើយ 

ជាប់គុកម្ដងហើយ មិនរាងចាល,  ប្ដីវៃប្រពន្ធខៀវភ្នែក ត្រូវបានបញ្ជូនទៅតុលាការសាលាដំបូងខេត្តកណ្តាលល្ងាចនេះហើយ 

 

កណ្តាល៖ ដឹងច្បាស់ហើយថា មនុស្សម្នានៅលើផែនដីនេះ គេស្អប់ខ្ពើមណាស់អំពើហិង្សា ប៉ុន្តែបុរសជាប្ដីចិត្តអប្រិយម្នាក់ដែលធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​កណ្ដាល​រយៈ​៣​ឆ្នាំពីបទ​ ជួញដូរ​គគ្រឿងញៀនម្ដងរួចហើយ មិនរាងចាល បានប្រើអំពើហិង្សាដាក់ប្រពន្ធខ្លួនឡើងខៀវភ្នែកកាលពីវេលាម៉ិង១៤និង៤០នាទីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិ​ ឃ្មុត​​ ឃុំ​ បារគូ​ ស្រុក​ កណ្តាល​ស្ទឹង​ ខេត្តកណ្ដាល។

 

ជនរងគ្រោះ​ឈ្មោះ​ អ៊ុន​ សំអុី ភេទស្រីអាយុ​ ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ កម្មការិនី​រោងចក្រ​ មានទីលំនៅភូមិឃុំកើតហេតុត្រូវជាប្រពន្ធ។ ជនសង្ស័យជាប្ដីឈ្មោះ​ ម៉ៅ​ មឺន ភេទប្រុសអាយុ​ ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មមានទីលំនៅភូមិឃុំកើតហេត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

 

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេល​កេីតហេតុ​ វេលាម៉ោង១៣និង១០នាទី​ជនសង្ស័យ​បាន​សុំ​លុយ​ជនរងគ្រោះ​ចចំនួន៦មុឺនរៀល​ ពេលនោះ​ជនរងគ្រោះ​បាន​ឆ្លើយ​ថា​ ខ្ញុំ​គ្មាន​លុយទេ ទិញ​ម្ហូប​អស់ហេីយ​ រួច​ជនសង្ស័យ​ដេក​ទៅ​លេី​ឥដ្ឋ​ ក្បែរ​គ្រែ​ជនរងគ្រោះ​កំពុង​ដេក​ក្បែរ​កូន​ លុះដល់​ម៉ោង​កេីត​ហេតុ​ ជនសង្ស័យ​បាន​ស្ទុះ​មកចាប់​កដៃ​ ជនរងគ្រោះ​ជាប់ភ្លាមនោះ ជន​រងគ្រោះ​ប្រាប់​ថា​ ឈឺណាស់​លែងដៃខ្ញុំ​ ស្រាប់តែ​ជនសង្ស័យ​វាយ​រួច​ជាច្រើន​ដៃចំភ្នែកបណ្តាលឲ្យហេីម​ជាំ​ ហេីយបានអូសជន​រងគ្រោះ​ទំលាក់​ពី​លេី​គ្រែ​ ច្របាច់​.កជាប់​ ជនរង​គ្រោះបានរេីបំរាស់រួច​។

 

ប្រភពដដែលបន្តថា ភ្លាម​នោះ​ជនសង្ស័យ​បាន​ស្ទុះ​ទៅយក​បន្ទះ​ក្ដារ​មកវាយ​ចំ​ភ្លៅ​ជនរងគ្រោះ​ និងវាយចំម្រាមដៃបណ្តាលឲ្យដេរ៩ថ្នេរ​ ពេលនោះ​ជនរងគ្រោះ​បាន​រត់​ទៅមន្ទីពេទ្យ​ លុះដល់ព្រឹកថ្ងៃទី១៨ខែ​ឆ្នាំ​ដដែល​ទេីបជនរង​គ្រោះបានមកដាក់ពាក្យនៅប៉ុស្ត៏​នគរបាល​រដ្ឋ​បាល​ឃុំ​ បាគូរតែម្តង បន្ទាប់ពីបានទទួលពាក្យប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍​ បារគូ​បានចុះទៅដល់កន្លែងកេីតហេតុឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បន្តអនុវត្តតាមនិតិវិធី។

 

ប្រភពបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបញ្ជូនមកស្នងការនរគបាលខេត្តកណ្ដាលដើម្បីបញ្ជូនបន្តទៅស្ថាប័នតុលាការសាលាដំបូងខេត្តកណ្តាលហើយនៅរសៀលនេះ៕

Share this post

Post Comment