ទូលព្រះបង្គំជាខ្ញុំ ព្រំ សាន សូម​ព្រះ​បរម​រាជានុញ្ញាត​ថ្វាយព្រះព​រ ព្រះមហាក្សត្រ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​ដ៏​ឧត្ដុង្គឧត្ដម​ប្រសើរ​ថ្លៃថ្លា នៃ​ព្រះរាជ​ពិធី​បុណ្យខួប​លើក​ទី​១៥ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ទូលព្រះបង្គំជាខ្ញុំ ព្រំ សាន សូម​ព្រះ​បរម​រាជានុញ្ញាត​ថ្វាយព្រះព​រ ព្រះមហាក្សត្រ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​ដ៏​ឧត្ដុង្គឧត្ដម​ប្រសើរ​ថ្លៃថ្លា នៃ​ព្រះរាជ​ពិធី​បុណ្យខួប​លើក​ទី​១៥ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ទូលព្រះបង្គំជាខ្ញុំ ព្រំ សាន ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​សហការី​ក្រុម​សកម្មជន​ហ្វេ​សប៊ុក សូម​ព្រះ​បរម​រាជានុញ្ញាត​សម្ដែង​ថ្វាយ​នូវ​មនោសញ្ចេតនា​យ៉ាង​ស្មោះស្ម័គ្រ ប្រកប​ដោយ​ភក្ដីភាព និង​សូម​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្ដី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ ប្រកប​ដោយ​កតញ្ញុតាធម៌ និង​ព្រះរាជ​មហាករុណា​ទិគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ ព្រះរាជ​បញ្ញាញាណ​ឈ្វេងយល់​ដ៏​ឈ្លាសវៃ និង​ព្រះរាជ​សកម្មភាព​ដ៏​ឧត្ដុង្គឧត្ដម​ថ្លៃថ្លា ប្រកប​ដោយ​ព្រះ​គុណធម៌ ព្រះ​មនុស្សធម៌​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជានុរាស្ត្រ របស់​ព្រះករុណា​ថ្លៃ​វិសេស​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពស់​ខ្ពស់បំផុត ដែល​បាន​រួមចំណែក​យ៉ាង​ថ្លៃថ្លា ក្នុង​ការជំរុញ​សេដ្ឋកិច្ចសង្គម ឆ្ពោះទៅ​កាន់​ភាព​ចម្រុងចម្រើន​ថ្កុំថ្កើង​រុងរឿង​។​

​ជាថ្មី​ម្ដងទៀត ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ ទូលព្រះបង្គំជាខ្ញុំ​ទាំងអស់គ្នា សូម​ព្រះ​បរម​រាជានុញ្ញាត​លើក​ហត្ថ​ប្រណម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ បុណ្យ​បារមី​នៃ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស​បុណ្យ​បារមី ព្រះ​បរម​រតន​កោដ្ឋ និង​ទេវតា​ថែរក្សា​ឆ្នាំ​ថ្មី សូម​ព្រះអង្គ​តាម​ជួយ​ថែរក្សា អភិបាល​ប្រោស​ព្រំ​នូវ​សព្ទសាធុការ​ពរជ័យ​គ្រប់ប្រការ ដើម្បី​ព្រះអង្គ​ទ្រង់​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ និង​សេចក្ដីសុខក្សេមក្សាន្ត ចម្រើន​រុងរឿង​ដល់​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ និង​សូម​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះអង្គ​ទ្រង់​ប្រកប​ដោយ​ព្រះ​ពុទ្ធពរ​ដ៏​ឧត្ដុង្គឧត្ដម​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០១៩ គឺជា​ខួប​លើក​ទី​១៥​ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ​របស់ ព្រះ ករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះអង្គ ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣​។ ទ្រង់​ជា​ព្រះរាជបុត្រ​របស់ ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ និង​សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ​។ ព្រះអង្គ​ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ជ្រើសតាំង​ជា ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយពេល​ដែល​ព្រះ​បរម​រតន​កោដ្ឋ បាន​ដាក់​រាជ្យ​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០០៤៕

 

Share this post

Post Comment