លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​៖​មនុស្ស​ចាស់​នៅ​ ​កម្ពុជា​មាន​សំណាង​ជាង​មនុស្ស​ចាស់​រស់នៅក្នុង​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​មិន​មាន​កូនចៅ​មើលថែរក្សា​!

លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​៖​មនុស្ស​ចាស់​នៅ​ ​កម្ពុជា​មាន​សំណាង​ជាង​មនុស្ស​ចាស់​រស់នៅក្នុង​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​មិន​មាន​កូនចៅ​មើលថែរក្សា​!

​ភ្នំពេញ ​៖ ​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​មនុស្ស​ចាស់​នៅ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) នៅ​ល្ងាច​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​លើក​ថា​មនុស្ស​ចាស់​នៅក្នុង​ប្រទេស​កម្ពុជា​មាន​សំណាង​ជាង​មនុស្ស​ចាស់​រស់នៅក្នុង​បណ្ដា​ប្រទេស​ផ្សេង​ដែល​មិន​មាន​កូនចៅ​មើលថែរក្សា​។

​លោកជំទាវ​គ្នា​នោះ​ដែរ​លោកជំទាវ​បាន​អប់រំ​ចិត្ត​និង​លើកទឹកចិត្ត​ឱ្យ​ក្មួយៗ​កុមារា​កុមារី​ត្រូវ​ចេះ​ដឹងគុណ និង​មាន​ការគោរព​ចំពោះ​មនុស្ស​ចាស់​ដែល​ជា​អ្នកមានគុណ​ចំពោះ​យើង ព្រោះថា​បើ​យើង​មើលថែរក្សា​មនុស្ស​ចាស់​នៅពេលនេះ កូនចៅ​យើង​នឹង​មើលថែរក្សា​យើង​វិញ​។​

​លោកជំទាវ​បាន​ថ្លែង​អំណរ​គុណ​លោក ស្កុត​នី សិន​(Scott Neeson) ដែល​បាន​លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ជួយ​ដល់​ក្មួយៗ​កុមារ និង​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ស្ទឹងមានជ័យ​។ លោកជំទាវ និង​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត ក៏​មាន​អារម្មណ៍​រីករាយ​ដែល​បាន​ចូលរួម​ជាមួយ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ក្នុង​ការផ្ដល់​ថវិកា​សម្ភារៈ គ្រឿងឧបភោគ និង​ការចុះ​ព្យាបាល​កុមារ​នៅក្នុង​អង្គការ​CCF​។​
​លោក លោក​ស្កុត នី​សិន​(Scott Neeson) បាន​លើកឡើងថា​យើង​បង្កើត​កម្មវិធី​មនុស្ស​ចាស់​នេះ​ឡើង​ដើម្បី​ឆ្លើយតប​ទៅ និង​បញ្ហា​របស់​មនុស្ស​ចាស់ជរា​ក្រីក្រ​និង​គ្មាន​ទីពឹង​។ លើសពី​នេះ​យើង​យល់ឃើញ​ថា​មនុស្ស​ចាស់​គឺ​ពិតជា​មាន​តម្លៃ​ខ្លាំងណាស់ បី​ដូច​ជា​បណ្ណាល័យ​មួយ​ផ្តល់​ចំណេះ ដឹង​បទពិសោធន៍ វប្បធម៌ និង​ទំនៀមទម្លាប់​ជាច្រើន​ដែល​មនុស្ស​ជំនាន់​ក្រោយ​អាច​ទទួលយកបាន​។​
ជាក់ស្ដែង​សព្វថ្ងៃ​មាន​សិស្សានុសិស្ស​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ជាច្រើន​បាន​និង​កំពុង​ទៅ​ទទួល​យក​ចំណេះដឹង​បទពិសោធន៍​ពី​ការរំលាយ​តាមរយៈ​ការសួរសុខទុក្ខ​ជាប់​ជាប្រចាំ និង​កម្មវិធី​ផ្សេងៗ​។​

​សូមជម្រាបថា លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​(TYDA) បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​មនុស្ស​ចាស់​ក្រោម​ប្រធានបទ​”​គាំទ្រ​សុខមាលភាព​មនុស្ស​ចាស់​គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការអនុវត្ត​ប្រព័ន្ធ​គាំពារ​សុខភាព​មនុស្ស​គ្រប់​វ័យ​នៅក្នុង​សង្គម​ជាតិ​កម្ពុជា​” ជាមួយ​ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ ក្មួយៗ​សិស្សានុសិស្ស និង​លោកយាយ លោកតា អ៊ំ​ប្រុស​អ៊ំស្រី​ដែលមាន​វ័យ​ចំណាស់​នៅក្នុង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​(CCF) នៅ​ល្ងាច​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ ប្រកបដោយ​បរិយាកាស​ស្និទ្ធស្នាល រីករាយ​ក្រៃលែង​៕

Share this post

Post Comment