​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្តូរ​វេន​ប្រចាំឆ្នាំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង និង​ការការពារ​ព្រំដែន​ឆ្នាំ​២០១៩-២០២០!

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្តូរ​វេន​ប្រចាំឆ្នាំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង និង​ការការពារ​ព្រំដែន​ឆ្នាំ​២០១៩-២០២០!

ហាណូយ ​៖​ គណៈប្រតិភូ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​ចូលរួម​កិច្ចប្រជុំ​ប្តូរ​វេន​ប្រចាំឆ្នាំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង និង​ការពារ​ព្រំដែន​ឆ្នាំ​២០១៩-២០២០ ជាមួយនឹង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​រដ្ឋធានី​ហាណូយ​។​

​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​រដ្ឋធានី​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ គណៈប្រតិភូ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ដឹកនាំ​ដោយ​ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ចូលរួម​កិច្ចប្រជុំ​ប្តូរ​វេន​ប្រចាំឆ្នាំ​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង និង​ការការពារ​ព្រំដែន​ឆ្នាំ​២០១៩-២០២០ ជាមួយនឹង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ក្នុងឱកាស​នោះ​ដែរ​ភាគី​ទាំងពីរ​បាន​ធ្វើ​ការពិនិត្យ ពិភាក្សា បូកសរុប​លទ្ធផល​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​គ្រប់គ្រង និង​ការការពារ​ព្រំដែន ក្នុង​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​២០២០​។ ដោយ​ភាគី​ទាំងពីរ បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិកា​រ​កន្លងមករ​វាងកង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ដល់​ការថែរក្សា​សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​នៅតាម​បណ្តោយ​ព្រំដែន ដែល​អំណោយផល​ដល់​ការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទៅវិញទៅមក និង​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ធានាបាន​នូវ​ភាពសុខសាន្ត និង​ឱកាស​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ទាំងអស់គ្នា​។​

​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិ​ជិតស្និទ្ធ​រវាង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ដោយ​ឈរ​លើ​ស្មារតី​មិត្តភាព ការយោគយល់​គ្នា និង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក ដោយ​មាន​ការគាំទ្រ​របស់​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក៏ដូចជា​ការចូលរួម​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។​

​ដោយឡែក​សម្រាប់​ទិសដៅ​ឆ្នាំ​២០១៩-២០២០​ខាងមុខ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​សកម្ម និង​រឹងមាំ​បន្ថែមទៀត​លើ​ការងារ​គ្រប់គ្រង និង​ការពារ​ព្រំដែន ដោយ​ផ្អែក​លើ​យន្តការ និង​ក្របខ័ណ្ឌ​ច្បាប់​ជាតិ និង​អន្តរជាតិ និង​ការងារ​ហ្វឹកហ្វឹន​បណ្តុះបណ្តាល​ធនធានម​នុស្ស​។​

​ចុងបញ្ចប់​ន​ឌ​បេសកកម្ម​កិច្ចប្រជុំ​នេះ ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​កិច្ចប្រជុំ​ទ្វេភាគី និង​ការជូន​វត្ថុ​អនុស្សាវរីយ៍​គ្នា​ទៅវិញទៅមក​ក្នុង​បរិយាកាស​សប្បាយរីករាយ ស្និទ្ធស្នាល និង​ស្មារតី​កិច្ចសហប្រតិបត្តិការ​ខ្ពស់​៕

Share this post

Post Comment