លោកស្នងការខេត្តកណ្ដាល៖ ចាប់ពីម៉ោង០០នាទីយប់ចូលថ្ងៃទី០៧ ខែមេសា កម្លាំងនគរបាលខេត្តកណ្ដាលនឹងចាប់ផ្ដើមអនុវត្តន៍សេចក្ដីសម្រេចលេខ ៤៤ សសរ របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យបានម៉ឺងម៉ាត់និងទទួលខុសត្រូវបំផុត

លោកស្នងការខេត្តកណ្ដាល៖ ចាប់ពីម៉ោង០០នាទីយប់ចូលថ្ងៃទី០៧ ខែមេសា កម្លាំងនគរបាលខេត្តកណ្ដាលនឹងចាប់ផ្ដើមអនុវត្តន៍សេចក្ដីសម្រេចលេខ ៤៤ សសរ របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យបានម៉ឺងម៉ាត់និងទទួលខុសត្រូវបំផុត

 

កណ្ដាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានប្រាប់សកម្មជនហ្វេសប៊ុកកម្ពុជាឲ្យបានដឹងថា លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជូនកម្លាំងជំនាញទៅតាមគោលដៅរួចរាល់អស់ហើយនៅចាំតែពេលវេលាអនុវត្តន៍ប៉ុណ្ណោះ។

 

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា ចាប់ពីម៉ោង០០នាទីយប់ឈានចូលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តកណ្ដាលនឹងចាប់ផ្ដើមអនុវត្តន៍សម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យបានម៉ឺងម៉ាត់និងទទួលខុសត្រូវបំផុត។

 

សូមបញ្ជាក់ថានៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។

 

សូមបញ្ជាក់បន្ថែមទៀតថាសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ។

 

គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុប ២,៨២៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ មានចំនួន ២,២៩៣នាក់។ អ្នកជាសះស្បើយចំនួន ១,៧៩៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១,០០៣នាក់។ អ្នកស្លាប់ចំនួន ២២នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕

Share this post

Post Comment