ក្រុមគ្រូពេទ្យជួរមុខនៅមណ្ឌលចត្តាឡីស័កបឹងកេងកងបានទទួលអាហារពេលថ្ងៃត្រង់និងសម្ភារៈប្រើប្រាស់មួយចំនួនពីឧត្ដមសេនីយ៍ ឡុង សត្យា និងស្រី អូន សម្រស់ធម្មជាតិ

ក្រុមគ្រូពេទ្យជួរមុខនៅមណ្ឌលចត្តាឡីស័កបឹងកេងកងបានទទួលអាហារពេលថ្ងៃត្រង់និងសម្ភារៈប្រើប្រាស់មួយចំនួនពីឧត្ដមសេនីយ៍ ឡុង សត្យា និងស្រី អូន សម្រស់ធម្មជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដមឧត្ដមសេនីយ៍ ឡុង សត្យា សមាជិកក្រុមលេខាធិការសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្រី អូន សម្រស់ធម្មជាតិ បាននាំយកអាហារថ្ងៃត្រង់និងសម្ភារៈប្រើប្រាស់មួយចំនួនប្រគល់ជូនក្រុមគ្រូពេទ្យជួរមុខនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ជា ស៊ីម បឹងកេងកងនៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

 

ឯកឧត្តមឧត្តមសេនីយ៍ បានថ្លែងសូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ស្រី អូន សម្រស់ធម្មជាតិ ដែលបានរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌យ៉ាងច្រើនជាមួយយើងខ្ញុំដើម្បីចូលរួមលើកទឹកចិត្តក្រុមគ្រូពេទ្យជួយមុខនិងបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការ ការពារ ទប់ស្កាត់ ជំងឺកូវិដ១៩ជាមួយរាជរដ្ឋាភិបាល។

 

ឯកឧត្ដមឧត្ដមសេនីយ៍ ឡុង សត្យា បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមទប់ស្កាត់ ការពារជំងឺកូវិដ១៩ដោយអនុវត្តន៍វិធានការ ៣ការពារ ៣កុំ និងរក្សាគម្លាតសង្គមឲ្យបានខ្ជាប់ខ្ជួន៕

Share this post

Post Comment