សន្តិសុខយាមនៅខាងមុខធនាគារ ABA ក្បែរស្ពានអាកាសផ្សារដីហ៊ុយ បានដកកាំភ្លើងបាញ់សម្លាប់បុរសម្នាក់ស្លាប់ភ្លាមៗ បើតាមការបង្ហាញពីកាមេរ៉ាសុវត្ថិភាព

សន្តិសុខយាមនៅខាងមុខធនាគារ ABA ក្បែរស្ពានអាកាសផ្សារដីហ៊ុយ បានដកកាំភ្លើងបាញ់សម្លាប់បុរសម្នាក់ស្លាប់ភ្លាមៗ បើតាមការបង្ហាញពីកាមេរ៉ាសុវត្ថិភាព

 

ភ្នំពេញ៖ សន្តិសុខយាមនៅខាងមុខធនាគារ ABA ក្បែរស្ពានអាកាសផ្សារដីហ៊ុយ បានដកកាំភ្លើងខ្លីរបស់ខ្លួនបាញ់សម្លាប់បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង នេះយោងតាមកាមេរ៉ាសុវត្ថិភាពបង្ហាញពីសកម្មភាពយ៉ាងជាក់ស្តែង។

កាមេរ៉ាសុវត្ថិភាពបានបង្ហាញសកម្មភាពជាក់ស្តែងថា បុរសជនរងគ្រោះបានដើរសំដៅចង្អុលមុខទៅរកសន្តិសុខ កំពុងយាមនៅខាងមុខធនាគារ ABA ដោយមានកាន់កាំបិតជាមួយផង ប្រុងនឹងចាក់ទៅលើសន្តិសុខ ក៏ប៉ុន្តែត្រូវបានសន្តិសុខដកកាំភ្លើងខ្លីបាញ់គំរាម តែជនរងគ្រោះនៅតែរត់មករក បំណងចាក់សន្តិសុខ ទើបសន្តិសុខ បាញ់សម្លាប់នៅនឹងកន្លែងតែម្តង។

ដោយហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៥៧នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅក្បែរស្ពានអាកាសផ្សារដីហ៊ុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ដោយសារមានទំនាស់គ្នានៃក្រុមក្មេងស្ទាវ បានវាយគ្នានៅខាងមុខធនាគារ ABA ទើបសន្តិសុខជាអ្នកយាម ហាមឃាត់ក្រុមជនទំនើងទាំងនោះ តែពួកគេនៅតែមិនស្តាប់ ថែមទាំងខឹងសម្បារសន្តិសុខ រហូតរត់ទៅយកកាំបិត ចង់ចាក់សន្តិសុខ ទើបបណ្តាលឱ្យសន្តិសុខដកកាំភ្លើងបាញ់ជនរងគ្រោះតែម្តង៕

សូមមើលវិដេអូ កាមេរាសុវត្ថិភាពនៅក្នុងChannel Telegram CFA PRESS.ASIA ៖

Share this post

Post Comment