តាមពិតមេក្លោងជួញដូរគ្រឿងញៀនដ៏ធំគឺជាស្នងការរងនគរបាលខេត្តកំពតនិងបក្ខពួក២នាក់ទៀតសោះ ប៉ុន្តែត្រូវបានកម្លាំងជំនាញចាប់ឃាត់ខ្លួនបាននៅខណ្ឌដូនពេញនិងដកហូតថ្នាំញៀនបានជិត២គីឡូក្រាម

តាមពិតមេក្លោងជួញដូរគ្រឿងញៀនដ៏ធំគឺជាស្នងការរងនគរបាលខេត្តកំពតនិងបក្ខពួក២នាក់ទៀតសោះ ប៉ុន្តែត្រូវបានកម្លាំងជំនាញចាប់ឃាត់ខ្លួនបាននៅខណ្ឌដូនពេញនិងដកហូតថ្នាំញៀនបានជិត២គីឡូក្រាម

 

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណី ឃាត់ខ្លួនមនុស្ស៣នាក់ និងថ្នាំញៀនជិត២គីឡូក្រាម ក្នុងនោះមេក្លោងជាស្នងការរងនគរបាលខេត្តកំពត គឺឧត្តមសេនីយ៍ត្រី អ៉ឹម ឈួន។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចចំណតរថយន្តផ្សារខាលែនឌែល ម៉ល ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន។

របាយការណ៍របស់សមត្ថកិច្ចដែលបណ្ដាញព័ត៌មានសកម្មជនហ្វេសប៊ុកកម្ពុជា ទទួលបាននៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ឲ្យដឹងថា មនុស្សទាំង៣នាក់ ដែលពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀននេះ៖ទី១៖ ឈ្មោះ អ៉ឹម ឈួន អាយុ៥១ឆ្នាំ (រូបអាវក្រហម) ជាស្នងការរងនគរបាលខេត្តកំពត ទទួលផែនអគ្គិភ័យ និងអាវុធជាតិផ្ទុះ, ទី២៖ ឈ្មោះ កែវ ទិត្យមេសា អាយុ២១ឆ្នាំនិងទី៣៖ ឈ្មោះ ហុង គា អាយុ៦១ឆ្នាំ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញ ដកហូតបាន ថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន ទម្ងន់១, ៧៣៨.៣៣ក្រាម។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

Share this post

Post Comment