អភិបាលខេត្តព្រៃវែងចុះត្រួតពិនិត្យទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែនស្រុកចំនួន៣

អភិបាលខេត្តព្រៃវែងចុះត្រួតពិនិត្យទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែនស្រុកចំនួន៣

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យមេីលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន ជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានក្នុងស្រុកចំនួន៣គឺ ស្រុកពាមរក៍ ស្រុកកំពង់ត្របែក និងស្រុកកំចាយមារ ដែលជាស្រុកជាប់ព្រំប្រទល់នឹងខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។

យោងតាមចំណាត់បទបញ្ជារាជរដ្ឋាភិបាលកម្ពុជា ជាបន្ទាន់ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជនកម្ពុជា កម្លាំងចម្រុះក្នុងមូលដ្ឋានបានចាត់វិធានការណ៍ដោយដាក់ប៉ារ៉ាស់ព្រំប្រទល់រវាងខេត្ត និងខេត្ត មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់ច្រកជាបណ្តោះអាសន្នគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ មេសា ឆ្នាំ២០២១នេះ។

អំណោយដែលនាំមកនាពេលនេះ សម្រាប់ស្រុកនីមួយៗរួមមាន៖
-ថវិកាសម្រាប់ពេទ្យប្រចាំការ យោធា នគរបាល កងរាជអាវុធហត្ថ មន្រ្តីរដ្ឋបាល និងប្រជាការពារ
-ទឹកសុទ្ធ មី ម៉ាស់ អាល់កុល ត្រីខ និងទឹកក្រូចfuze

ឯកឧត្តម ជា សុមេធី សូមយកឱកាសនេះរំលឹកជាថ្មី ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាយោគយល់និងសហការណ៍ឲ្យបានល្អលើចំណាត់ការមួយនេះក្នុងគ្រាដ៏លំបាកផងដែរ។

ឯកឧត្តមអភិបាលខេត្តបានជូនពរថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូពេទ្យនៅជួរមុខទាំងអស់ ជាពិសេសប្រជាពលរដ្ឋទាំងមូល ជួបនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវកូវីដ-១៩មួយនេះ៕

Share this post

Post Comment