តើបុរសនោះជានរណា? នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សោម លីនដា បានសារភាពថាថ្នាំញៀនចំនួន១០កញ្ចប់នេះ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់អត្តសញ្ញណក្នុងតម្លៃ១លានរៀល

តើបុរសនោះជានរណា? នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សោម លីនដា បានសារភាពថាថ្នាំញៀនចំនួន១០កញ្ចប់នេះ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់អត្តសញ្ញណក្នុងតម្លៃ១លានរៀល

 

កណ្តាល៖ កម្លាំងនគរបាលប៉ុស្តិ៍ព្រែកហូរបានឃាត់ខ្លួនជនសង្ស័យ៣នាក់រួមទាំងថ្នាំញៀន១០កញ្ចប់នៅវេលាម៉ោង១៧និង២០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចរោងទុកចោលភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ រួចបញ្ជូនទៅអធិការដ្ឋានក្រុងតាខ្មៅដើម្បីមានវិធានការតាមផ្លូវច្បាប់។

ជនសង្ស័យចំនួន០៣នាក់៖
*ទី១-ឈ្មោះ សោម-លីនដា ភេទស្រីអាយុ២៦ឆ្នាំ មានទីលំនៅភូមិមហារាជ ឃុំបឹងកាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវសព្វថ្ងៃស្នាក់នៅបន្ទប់ជួលភូមិព្រែកហូរលិច០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរចុងភៅ។
*ទី២-ឈ្មោះ សោម-ដារ៉ា ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរជាងម៉ាស៉ីន។
*ទី៣-ឈ្មោះ លីប្រុសហ៊ីម ភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនេសាទត្រី។ ដោយវត្ថុតាងរួមមាន៖
១-ម៉ូតូ០១គ្រឿងម៉ាកគ្រិះអង្គរពណ៏ក្រហមផ្លាកលេខភ្នំពេញ១A២១៧២,២-ទូរស័ព្ទ០១គ្រឿងម៉ាកOPPOពណ៏ទឹកមាស,៣-កាបូបក្រវ៉ាត់ចង្កេះពណ៏ខ្មៅលាយក្រហម០១,៤-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់ធំ០៣តូច០៧,និង៥-ដែកកេះ០១និងឧប្បករណ៍សម្រាប់ប្រើប្រាស់ចំនួន០១។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាលព្រែកហូរបានចេញល្បាតដល់ចំណុចកើតហេតុក៏ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ខាងលើមានការសង្ស័យក៏ឃាត់សួរនាំនិងធ្វើការឆែកឆេរនៅក្នុងកាបូបក្រវ៉ាត់ចង្កេះពណ៌ខ្មៅលាយក្រហមរបស់ឈ្មោះ សោម-លីនដា រកឃើញថ្នាំញៀនចំនួន១០កញ្ចប់ធំ០៣ តូច០៧ រួចលោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការនិងនាំខ្លួនជនសង្ស័យរួមនិងវត្ថុតាងយកមកប៉ុស្តិ៍ធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សោម លីនដា បានសារភាពថាថ្នាំញៀនចំនួន១០កញ្ចប់នេះខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់អត្តសញ្ញណក្នុងតម្លៃ១,០០០,០០០រៀល(មួយលានរៀល)។

ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបន្តចាត់ការតាមនីតិវិធីច្បាប់៕

Share this post

Post Comment