អភិបាលខេត្តកណ្ដាលទូងស្គរជាការក្រើនរំលឹកដល់ពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល

អភិបាលខេត្តកណ្ដាលទូងស្គរជាការក្រើនរំលឹកដល់ពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល

 

កណ្ដាល៖ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តីរាជការរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត នាំយកទេយ្យទានប្រគេន ដល់សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ព្រមទាំងព្រះអនុគណក្រុង-ស្រុកទាំង១០ ទូទាំងខេត្តកណ្តាល ស្ថិតនៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។

ទេយ្យទាន ដែលបានយកមកប្រគេនដល់ សម្តេចព្រះមេគណ និងព្រះអនុគណក្រុង ស្រុក នាពេលនេះគឺជាការរួមចំណែក ក្នុងការជួយសម្រាលបន្ទុក នៃការចំណាយផ្សេងៗដល់វត្តអារាមមួយចំនួនដែលកំពុងជួបការខ្វះខាត អំឡុងពេលរងផលប៉ះពាល់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។

ស្ថិតក្នុងឱកាសនេះដែរ ដោយគោរពអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គង់ សោភ័ណ្ឌ បានទូងស្គរ ជានិមិត្តរូប ដល់បណ្តាវត្តអារាមនៅទូទាំងខេត្តកណ្តាល ត្រូវធ្វើការវាយគង ជួង រគាំង ទូងស្គរ និងសូត្រធម៌ ក្នុងមួយថ្ងៃ៥ដង សម្រាប់ជាការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នកុំឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ និងត្រូវចូលរួមគោរពអនុវត្តតាមវិធានសុខាភិបាល ពិសេសអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល។

ទេយ្យទាន ដែលបានប្រគេននាពេលនេះគឺ៖
សម្តេចព្រះមេគណខេត្ត អង្ករ៤តោន មី៥០កេស ទឹកត្រី១៥យួរ ទឹកស៊ីអ៊ីវ១៥យួរ ត្រីខកំប៉ុង៣០យួរ អាល់កុល២កាន ម៉ាស់២កេស ត្រីងៀត៥គ.ក និងបច្ច័យ៨លានរៀល រីឯព្រះអនុគណក្រុង ស្រុកទាំង ១០ ក្នុងមួយក្រុង ស្រុក អង្ករ២តោន ត្រីខកំប៉ុង១០យួរ ត្រីងៀត៥គ.ក អាល់កុល១កាន ម៉ាស់១កេស និងបច្ច័យ១លានរៀល៕

Share this post

Post Comment