ក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញសេចក្ដីប្រកាសឲ្យដឹងថា មន្ត្រីក្រោមឱវាទក្រសួងម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩

ក្រសួងសាធារណការនិងដឹកជញ្ជូនបានចេញសេចក្ដីប្រកាសឲ្យដឹងថា មន្ត្រីក្រោមឱវាទក្រសួងម្នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសារធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះបានចេញសេចក្ដីប្រកាសឲ្យដឹងថាមានករណីមន្ត្រីក្រោមឱវាទម្នាក់ជាវិស្វករ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដែលសកម្មជនហ្វេសប៊ុកកម្ពុជាទទួលបាននៅរសៀលនេះ។

ដោយសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់ថា មន្ត្រីដែលស្លាប់ដោយសារជំងឺកូវីដ-១៩នេះ មានឈ្មោះ អ៊ុយ សុវណ្ណារិទ្ធ អាយុ ៥៥ឆ្នាំ ជាអនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងបានបញ្ជាក់ថា លោក អ៊ុយ សុវណ្ណារិទ្ធ មានជំងឺលើសឈាម និងទឹកនោមផ្អែមប្រចាំកាយផងដែរ។

ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការទាំងអស់នៃក្រសួងសាធារណការនិងដឹកជញ្ជូន ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងសាធារណការ បានប្រកាសថា មន្ត្រីរបស់ខ្លួន៣នាក់បានកើតជំងឺកូវីដ-១៩៕

Share this post

Post Comment