សា.ហាវ.មែន! អ្នកជំងឺកូ​វីដ​១៩​ម្នាក់យក​កាំបិតអារ.កស្ត្រីអ្នកជំងឺកូ​វីដ​១៩ម្នាក់ទៀតឲ្យរងរបួសធ្ងន់​

សា.ហាវ.មែន! អ្នកជំងឺកូ​វីដ​១៩​ម្នាក់យក​កាំបិតអារ.កស្ត្រីអ្នកជំងឺកូ​វីដ​១៩ម្នាក់ទៀតឲ្យរងរបួសធ្ងន់​

 

ភ្នំពេញ៖ ស្ត្រីអ្នកជំងឺ​កូ​វីដ​-១៩​ម្នាក់ ត្រូវ​ជនដៃដល់​ដែលជា​អ្នកជំងឺ កំពុង​សម្រាល​ព្យាបាល​នៅ​គ្រែ​ក្បែរ​គ្នា រករឿង​ឈ្លោះប្រកែក ហើយ​យក​កាំបិត​ដែល​នៅក្បែរ​នោះមក​ចាក់ទៅលើ​ជនរងគ្រោះ បណ្តាលឱ្យ​រងរបួស​ធ្ងន់ នៅវេលា​ម៉ោងជាង​២​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ស្ថិតក្នុង ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ ឈ្មោះ អ៊ូច រាជ​នី អាយុ​១៦​ឆ្នាំ បាន​រងរបួស​ដៃ​ដេរ​១០​ថ្នេរ ត្រង់​ក​ដេរ​៦​ថ្នេរ។ដោយឡែកជនសង្ស័យដែលបានប្រើ​ហិង្សាយកកាំបិទអារ.កទៅលើ​ស្ត្រីរងគ្រោះ​ននោះ សមត្ថកិច្ច​មិនទាន់​ហ៊ាន​ទៅ​យកមក​ដាក់ទោស​នៅឡើយ​ទេ ខណៈដែល​ជនសង្ស័យ​កំពុងតែ​ព្យាបាល​កូ​វីដ​១៩ ដោយ​ត្រូវ​ក្រុមគ្រូពេទ្យ​ដែល​ប្រចាំការ​នៅ​ទីនោះ​បានឃាត់ខ្លួន​ទុក​សិន​៕

Share this post

Post Comment