ទាំងអនុវិទ្យាល័យនិងវិទ្យាល័យចាប់ពីថ្ងៃទី១៥ ខែកញ្ញខាងមុខនេះត្រូវបានរដ្ឋបាលខេត្តកណ្តាលអនុញ្ញាតឱ្យបើកដំណើរការវិញហើយ

ទាំងអនុវិទ្យាល័យនិងវិទ្យាល័យចាប់ពីថ្ងៃទី១៥ ខែកញ្ញខាងមុខនេះត្រូវបានរដ្ឋបាលខេត្តកណ្តាលអនុញ្ញាតឱ្យបើកដំណើរការវិញហើយ

កណ្តាល៖ អភិបាលខេត្តកណ្តាល សម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្នាក់ទី៩, ថ្នាក់ទី១០, ថ្នាក់ទី១១, និងថ្នាក់ទី១២ ដែលបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់ រដ្ឋបាលខេត្ត ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។

នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មានសកម្មជនហ្វេសប៊ុកកម្ពុជាទទួលបាននៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថារដ្ឋបាលខេត្តនឹងពិនិត្យ តាមដាន និងវាយតម្លៃពីស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមមូលដ្ឋានឃុំ-សង្កាត់ នៃក្រុង ស្រុក ទូទាំងខេត្ត និងឈានដល់ការបើកឱ្យដំណើរការសាលារៀននៅគ្រប់កម្រិតជាដំណាក់កាលនាពេលខាងមុខ។

ទន្ទឹមនឹងនេះដែរ រដ្ឋបាលខេត្តតម្រូវឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ឱ្យបានម៉ឺងម៉ាត់៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល៖

Share this post

Post Comment