​ពលរដ្ឋ​បានដ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅ​កាន់​តំបន់​អេកូ​ទេសចរណ៍ ក៍​ដូច​តាម​ដង​ផ្លូវជាតិ​លេខ​៥៥​និង​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្មដា​តូច​ស្ថិតក្នុង​ឃុំ​ថ្ម​ដា ស្រុក​វាលវែង​

​ពលរដ្ឋ​បានដ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅ​កាន់​តំបន់​អេកូ​ទេសចរណ៍ ក៍​ដូច​តាម​ដង​ផ្លូវជាតិ​លេខ​៥៥​និង​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្មដា​តូច​ស្ថិតក្នុង​ឃុំ​ថ្ម​ដា ស្រុក​វាលវែង​

ពោធិ៍សាត់ ៖ ស្របពេល​ដែល​ស្ថានភាព​កូវី​ដ​១៩ នៅ​កម្ពុជា ក៏ដូចជា​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​និង​ធូរស្រាល​ជាង​មុន​បន្តិច​នោះ សង្កេតឃើញថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត បានដ្វើ​ដំណើរ​កម្សាន្ត​ជាលក្ខណៈ គ្រួសារ​ទៅ​កាន់​តំបន់​អេកូ​ទេសចរណ៍ ក៍​ដូច​តាម​ដង​ផ្លូវជាតិ​លេខ​៥៥​និង​រមណីយដ្ឋាន​ទឹកធ្លាក់​ថ្មដា​តូច​ស្ថិតក្នុង​ឃុំ​ថ្ម​ដា ស្រុក​វាល​វែង​នា​ចុង​សប្តាហ៍​ចាប់ពី​១៥០​នាក់​ទៅ​២០០​នាក់​។​

​លោក សេង ចិ​ត្រា តំណាង​គ្រប់គ្រង​ទឹកធ្លាក់​ថ្មដារ​តូច បានឲ្យដឹងថា ជា​រៀងរាល់ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​គឺ​ចាប់ពី​ពាក់កណ្តាល​ខែ​ឧសភា​និង​ដើមខែ​មិថុនា​ឆ្នាំ​២០២០​នេះ​ទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត បាន​ធ្វើដំណើរ​មក​កម្សាន្ត​តាម​ដង​ផ្លូវជាតិ​លេខ​៥៥​ដែល​ពត់ពេន​ដូច អន្ទង់​អាំង ហើយ​ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់ឈ្មោះថា ផ្លូវ​បុផ្ផា​លាក់ខ្លួន កាលពី​ថ្ងៃ​ទី​៩​ខែ​មិនា​ឆ្នាំ​២០២០​ក្នុងឱកាស​អញ្ជើញ​ជា​អធិតី​ក្នុង​ពិធី​សម្ពោធ​បើ​កឲ្យប្រើប្រាស់​ផ្លូវជាតិលេខ​៥៥​ប្រវែង​១៨២​គីឡូម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ​៥​ទី​រួម​ខេត្តពោធិ៍សាត់​ទៅកាន់​ថ្មដា ព្រំប្រទល់​កម្ពុជា ថៃ​និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ​១០​ប្រវែង​១៩៨​គីឡូម៉ែត្រ​ចាប់ពី​សំឡូត វាលវែង អូរ​សោម​ដល់​កោះកុង​។​

​ផ្លូវជាតិ​លេខ​៥៥​ដែល​ពត់ពេន​ប្រៀបបាន​ដូច​អន្ទង់អាំង​ឬ​ហៅ​ថា បុផ្ផា​លាក់ខ្លួន គឺ​ជា​គោលដៅ​ទេសចរណ៍​មួយ​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍​ខ្ពស់​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​ពី​គ្រប់ទិសទី​ដោយ​បាន​គយគន់ ថត ផ្តិតរូប​ភាព​ជា​លក្ខណៈ​គ្រួសារ​អំពី​សម្រស់​ព្រៃភ្នំ​ធម្មជាតិ​នៅ​តាម​ដងផ្លូវ​គួបផ្សំ​ទៅនឹង​បរិយាកាស​បរិសុទ្ធ​ដោយ​ក្តី​រី​រាយ​រួច​បន្ត​ដំណើរ​ទៅដល់រ​ម្មណី​យដ្ឋា​ន​ទឹកធ្លាក់​ថ្មដា​តូច មាន​ចម្ងាយ ៥០​គីឡូម៉ែត្រ​ពី​ទីរួមស្រុក​វាល​វែង​និង​មាន​ចម្ងាយ​១៥៣​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ ស្ថិតនៅក្នុង​ភូមិ​ឯកភាព ឃុំ​ថ្មដា​។​លោក​បាន ឲ្យដឹងទៀតថា រម្មណីយដ្ឋាន​ទឹកធ្លាក់​ថ្មដា​តូច គឺជា​ជ្រោះ​និង​ជា​កន្លែង​កម្សាន្ត​មួយ​រ៉​ប​នឹង​សម្រស់​ព្រៃ​ភ្នំ​ធម្មជាតិ​ដ៏​ល្អ​ប្លែក​ធ្វើ​ឲ្យ​អ្នកដំណើរ មាន​ការចាប់អារម្មណ៍​និង​ទៅ​លេង​កម្សាន្ត​មិន​ដាច់​នោះឡើយ​ជា​ពេស​ស​ថ្ងៃ​ឈប់សម្រាក​សៅរ៍ អាទិត្យ​ជា​ហូរហែរ​ក្នុង​មួយថ្ងៃ​១៥០​នាក់​ទៅ​២០០​នាក់​មាន​ថ្ងៃ​ខ្លះ​ច្រើន​ជាង​នេះ​ទៅទៀត​។​ទឹកធ្លាក់​ថ្មដា​តូច​នេះ​មាន​ទទឹង​៥០​ម៉ែត្រ​បណ្តោយ​ជាង​២០០​ម៉ែត្រ​ចែកចេញជា​២​ផ្នែក គឺ​ផ្នែក​ខាងលើ ភ្ញៀវ​ធ្វើដំណើរ​ប្រមាណ​៥០​ម៉ែត្រ​ទៅ​ដល់​គោលដៅ ពេល​នោះ​ភ្ញៀវ​បាន​ឃើញ​ទឹក​ហូរ​ថ្លាឈ្វេង​មាន​ជា​ទីកន្លែង​សម្រាប់​ចុះ​ងួតទឹក និង​ទីកន្លែង​អង្គុយលេង​ចំនួន​៤២ នៅ​សង្ខាង​ជ្រោះ​។​

​នៅ​ប៉ែក​ខាងក្រោម​គឺជា​ល្បាក់ទឹក​ធ្លាក់​មាន​កម្ពស់​ប្រមាណ ១០​ម៉ែត្រ​ភ្ញៀវ​អាច​ងូតទឹក​លេង​ក្នុងនោះ​ក៏​មាន​ការ​ត្រូតពិនិត្យ​ពី​អ្នកគ្រប់គ្រង​ផងដែរ​។ លោក សេង ចិ​ត្រា បាន​លើកឡើង​ទៀត​ថា នៅ​ក្នុងអំឡុងពេល​ដែល​កូវី​ដ​១៩​ផ្ទុះឡើង រម្មណីយដ្ឋាន​ទាំងអស់​ត្រូវ​បាន​រដ្ឋបា​ល​ខេត្ត​ប្រកាស​បិទ​ជា​បណ្តោះអាសន្ន រហូតមកដល់​ពេលនេះ​ក៏​ពុំ​ទាន់​ប្រកាស​បើក​ទទួលភ្ញៀវ​ជា​ផ្លូវការ​នោះ​ទេ តែ​ដោយសារ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ភ្ញៀវ ជាតិ​និង​អន្តជាតិ​បាន​មក​លេង​កម្សាន្ត​ដោយ​ខ្លួនឯង ក្រោម​ការសម្របសម្រួល​ពី​អ្នកគ្រប់គ្រង​នៅ​ទីនោះ​ដោយ​ឲ្យ​ភ្ញៀវ​ចេះ​ការពារ​ខ្លួន​អនុវត្ត​ទៅតាម​គោលការណ៍ របស់​ក្រសួង​សុខាភិបាល​និង​រាជរដ្ឋាភិបាល​ដើម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់​ជម្ងឺ​កូវី​ដ​១៩ រលក​ទី​២​នោះ​ផង​ដែរ​។ នៅ​ចំពោះមុខ​នេះ​អ្នកគ្រប់គ្រង រម្មណីយដ្ឋាន​មាន​គោលដៅ​សំខាន់ ដូចជា ធ្វើ​ទំនប់​បង្ហៀរ​មួយ​កន្លែង​សម្រាប់​ដំកល់​ទឹក​ទុក​ក្នុង​រដូវប្រាំង រៀបចំ​ទីតាំង​ចំណត​រថយន្ត​និង កែលម្អ​សោភ័ណភាព​នៅ​ទី​នេះ​ឲ្យ​កាន់តែ​ទាក់ទាញ​ភ្ញៀវ​ថែម​ទៀត​។​

​លោកស្រី កែវ សា​រ៉ា​ត មកពី​ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​អំពី​ទេសភាព​ទូទៅ​តាម​ដង​ផ្លូវជាតិ​លេខ​៥៥​ក៏​ដូចរ​ម្មណី​យដ្ឋា​ន​ទឹកធ្លាក់​ថ្មដា​តូច​នៅក្នុង​ស្រុក​វាល​វែង​ពិតជា​ស្រស់​ស្អាត​ទាំង​ផ្លូវ​ធ្វើ​ដំណើរ ទាំង​ព្រៃភ្នំ​ជាពិសេស កន្លែង​លេង​កម្សាន្ត​មិន​ចាញ់​ទីកន្លែង​ផ្សេងៗ​នោះឡើយ​។​ទាំងអស់នេះ​គឺ​ដោយសារ​ការខិតខំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​អាជ្ញាធរ មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់ នេះ​កាន់តែ​មាន​ភាព​ល្បី​ល្បាយ​ទូទាំង​ប្រទេស​៕

Share this post

Post Comment