បុក​គ្នា​ស្លាប់​ម្នាក់​ទៀត​ហើយ​នៅ​ផ្លូវជាតិ​លេខ​៤!!! គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បណ្ដាលឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែងកើតហេតុ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្រុក​អង្គស្នួល​

បុក​គ្នា​ស្លាប់​ម្នាក់​ទៀត​ហើយ​នៅ​ផ្លូវជាតិ​លេខ​៤!!! គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​បណ្ដាលឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែងកើតហេតុ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ស្រុក​អង្គស្នួល​

កណ្តាល​៖ ឧបទ្ទវហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថ​យន្ត​និង​ម៉ូតូ បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​និង​បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​០៣​គ្រឿង​ធ្ងន់ រួម​ទាំង​រថយន្ត​០១​គ្រឿង​ធ្ងន់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែមិថុនា ឆ្នាំ​២០២០​វេលា​ម៉ោង​០៦​និង​៣០​នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ​០៤ ស្ថិតនៅ​ភូមិ​ត្រពាំង​សុក្រ​ម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​គីឡូម៉ែត្រ ១៩.២០​។

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​គ្រោះនេះ​បង្ករ​ឡើង​ដោយ​រថយន្ត​០១​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RR300 ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ​ភ្នំពេញ​2BA-1894 បើកបរ​ដោយ​ឈ្មោះ​ជា សារ៉េត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដែល​អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ត្រពាំង​អញ្ចេ​ា​ញ​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ ដែល​បើកបរ​ពី​កើត​ទៅ​លិច គឺ​ភ្នំពេញ ទៅ​ព្រះសីហនុ លុះដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ជ្រុល​ចង្កូត​មក​ឆ្វេង ចូល​ចំណែក​ផ្លូវ​យាន្ត​ម្ខាង​ទៀត បុក​រះ​ម៉ូតូ​ចំនួន​០៣​គ្រឿង​។​

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​
១-​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម​C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ស្ពឺ 1M-2566 បើកបរ​ដោយ​ឈ្មោះ គឿន បូរី​ម បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ធ្លក ឃុំ​ព្រះ​ខែ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ឌុប​ឈ្មោះ អោ ឧ​ដែន រងរបួស​ធ្ងន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​តា​រាជ ឃុំ​កក់ ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។

២-​ម៉ូតូ​ម៉ាក ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​1FF-8797 បើកបរ​ដោយ​ឈ្មោះ រស់ វណ្ណដា រងរបួស​ធ្ងន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគី​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។​

៣-​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1CM-5748 បើកបរ​ដោយ​ឈ្មោះ វ៉ាន់ ពិសី រង​របួសស្រាល ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទីលំនៅ​ភូមិ​តាកេ​ថ្មី សង្កាត់​កំបូល ខណ្ឌ​កំបូល ភ្នំពេញ ឌុប​កូន​០២​នាក់​៖១-​ឈ្មោះ​សុវណ្ណ រក្សា របួសស្រាល ភេទ​ស្រី អាយុ​១៦​ឆ្នាំ និង​២-​ឈ្មោះ​សុវណ្ណ វី​រាជ រង​របួសស្រាល ភេទ​ប្រុស អាយុ​០៨​ឆ្នាំ ទីលំនៅ​រស់នៅ​ជាមួយគ្នា​។

​សមត្ថកិច្ច​បញ្ជាក់ទៀតថា ម៉ូតូ​ទាំង​០៣​គ្រឿង បើក​មកពី​ទិស​ខាងលិច​ទៅ​កើត គឺ​ព្រះសីហនុ​-​ភ្នំពេញ ក្នង​ទិសដៅ​បញ្ច្រាសទិស​គ្នា​។ ជាង​នេះ​ទៅ​ទៀត​តាម​សេ​ក្តី​សន្ឋិដ្ឋាន ករណី​នេះ​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត​បើកបរ​មិន​ប្រកាន់​ស្ដាំ ខ្វះ​ការប្រុងប្រយ័ត្ន​។ អ្នកបើកបរ​រថយន្ត ត្រូវបាន​កំលាំង​ជំនាញ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក អង្គស្នួល​។

​ដោយឡែក ចំពោះ​សព​កំលាំង​ជំនាញ​បាន​ប្រគល់​ជូន​ក្រុមគ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ហើយ​ចំពោះ​មធ្យោបាយ​កម្លាំង​ជំនាញ​បាន យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​៕

Share this post

Post Comment