ឪពុក​តិរច្ឆាន​ចាប់រំលោភ​កូនស្រី​បង្កើត​អាយុ​ក្រោម​១៥​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចាប់​ក្របួច​ក​ដាក់​ខ្នោះ​បញ្ចូល​គុក​បានសម្រេច​ហើយ​!

ឪពុក​តិរច្ឆាន​ចាប់រំលោភ​កូនស្រី​បង្កើត​អាយុ​ក្រោម​១៥​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចាប់​ក្របួច​ក​ដាក់​ខ្នោះ​បញ្ចូល​គុក​បានសម្រេច​ហើយ​!

​កណ្តាល​៖ នៅ​ថ្ងៃ​ពុធ​ទី​២៤ ខែមិថុនា ឆ្នា​២០២០​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​ស្វាយ​អំពារ ស្រុក​មុខកំពូល​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​ជង​រងគ្រោះ​ពី​ករណី​រំលោភ​សេព​សន្ទវៈ​លើ​អនិតិជន​ក្រោម​អាយុ​១៥​ឆ្នាំ​ចំណុច​ចំការពោត​ខាងកើត​ព្រែក ហៅ​ព្រែក​មុខកំពូល ភូមិ​ថ្មី ឃុំ​ស្វាយ​អំ​ពារ ស្រុក​មុខកំពូល ខេត្ត​កណ្តល​។​

​ជនរងគ្រោះ​ត្រូវ​ជា​កូនបង្កើត​ឈ្មោះ អ ដ ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​ស្វាយ​អំ​ពារ ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។ ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ អេម រី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិក​ររស់​នៅ​ភូមិ​ឃុំ​ស្រុក​ខាងលើ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យ​ដឹង​កន្លងមក​ជនសង្ស័យ​ធ្លាប់​ជា​ប់ពន្ធ​ធនាគារ​ខេត្តកណ្ដាល​ចំនួន​៥​ឆ្នាំ​កាល​ពី​ឆ្នាំ​២០០០ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ក្រោយ​ពី​ចេញ ពន្ធ​ធនាគារ​ជនសង្ស័យ​មិន​កែប្រែ ហើយ​ប្រើប្រាស់​គ្រឿងញៀន​និង​ហិង្សា​ក្នុង​គ្រួសារ​។​

​លុះ​មកដល់​ថ្ងៃ​មិន​ចាំ​ខែ​១ ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​៣០​នាទី ជនរងគ្រោះ​និង​មិត្ត​ភក្កិ​ពីរ​នាក់​មាន​ឈ្មោះ ស ម និង ឈ្មោះ ស ន បាននាំគ្នា​ទៅ​បេះ​ផ្លែ​ព្រីង​នៅ​ខាងកើត​ព្រែក នៅពេល​នោះ​ជនសង្ស័យ​ត្រូវជា​ឪពុក​បាន​កាន់​រំពាត់​ដើម​អ៊ុយយ៉ា​ស់​ទៅ​តាម​ហៅ​ជនរងគ្រោះ​ជា​កូនបង្កើត​មក​ផ្ទះ ឃើញ​ដូច្នេះ​ជនរងគ្រោះ​បាន​រត់​កាត់​តាម​ចំការ​ពោត ចំណែក​ជនសង្ស័យ​ជា​ឪពុក​បង្កើត​បាន​រត់តាម​ពីក្រោយ​ជនរងគ្រោះ រីឯ មិត្ត​ភក្កិ​នៅ​បេះ​ផ្លែ​ព្រីង​បន្ត​។

​ក្នុង​សកម្មភាព​នោះ ជនសង្ស័យ​ជា​ឪពុក​បាន​ចាប់​ជនរងគ្រោះ​ជាប់​បិទមាត់​ក្រៀក ក ចូល​ចំការពោត បន្ទាប់​មក​ក៍​ផ្ដួល​ជនរងគ្រោះ​ទៅ​លើ​ដី​រួច​ស្រាត​សា​រ៉ុង​និង​ខោ​ក្នុង​ជនរងគ្រោះ​ចេញពី​ខ្លួន ហើយ​ជនសង្ស័យ​បាន រួត​ខោ​ដែល​ខ្លួន​ស្លៀកខោ​ខូវប៊យ​ចេញ រួច​យក​ប្រដាប់​ភេទ​របស់ខ្លួន​មក​បញ្ជូល​ក្នុងប្រដា​ប់ភេទ​របស់​ជនរងគ្រោះ​ញុ​ល​ចុះញុល​ឡើង​រហូត​ទាល់តែ​ចេញ​ទឹកកាម​របស់ខ្លួន រួច​ជនសង្ស័យ​ក៏​ស្លៀកខោ​របស់ខ្លួន​វិញ​ចំណែក​ជនរងគ្រោះ​បាន​ស្លៀក​សា​រ៉ុង​និង​ខោខ្លី​ក្នុង​វិញ​ដែរ​។​

​ប្រភព​ដដែល​បាន​បន្តថា​រួច​មក​ជនសង្ស័យ​គំរាម​ជន​រងគ្រោះ​ថា​៖​បើ​ង៉ែ​ង​ហ៊ាន​ប្រាប់​ម៉ែ​ង៉ែ​ង​អញ​ច្របាច់ក​ឲ​ងាប់ ឮ​ដូច្នោះ​ជនរងគ្រោះ​មាន​ការភិតភ័យ​ក៏​ដើរមក​ផ្ទះ​វិញ​លក្ខណៈ​ធម្មតា​។

​បន្ទាប់មកទៀត​ក្នុង​ការរស់នៅ ជនរងគ្រោះ​ទទួល​គំនាប​ពី​ជនសង្ស័យ​ជា​ឪពុក ហើយ​ជនរងគ្រោះ​បាន​រត់​ទៅ​នៅ​ជាមួយ​បងប្អូន​នឹង​ជីដូន​នៅ​ស្រុក​ពាម​យី​កង ខេត្ត​កំពង់ចាម នឹង​ទៅ​នៅ ភ្នំពេញ​មួយ​រយៈ​ដើម្បី​ធ្វើ​ការលក់​កាហ្វេ​ឲ្យគេ​យក​ថវិការ​ដោះស្រាយ​ជីវភាព​។

​រហូត​ដល់​ថ្ងៃ​ទី ២០.០៤.២០២០​ជនរងគ្រោះ​បាន​មក​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​វិញ នៅ​រៀងរាល់​យប់​ជនរងគ្រោះ​បាន​ដេក​នៅលើ​ផ្ទះ​តែ​ម្នាក់ឯង ហើយ​ជនសង្ស័យ​បាន​យក​កូន​តូច​ម្នាក់​ទៅ​ដេក​នៅលើ​ផ្ទះ​ជាមួយនឹង​ជនរងគ្រោះ ចំណែក​ម្ដាយ​របស់​ជនរងគ្រោះ​ដេក​នៅលើ​គ្រែ​ក្រោមផ្ទះ​ជាមួយ​កូន​ម្នាក់​ទៀត ក្នុង​ពេល​ដេក​នោះ​ជនសង្ស័យ​ជា​ឪពុក​តែងតែ​មាន​សកម្មភាព​យ​កដៃ​របស់​ខ្លួន​ទៅ​ច្របាច់​ដោះ​និង​ស្ទាប​ប្រដាប់​ភេទ​របស់​ជនរងគ្រោះ​ជា​ញឹកញាប់ ហើយ​ជនរងគ្រោះ​បាន​ស្រែក​ឱ្យ​ម្ដាយ​ជួយ ក្នុងនោះដែរ ប្រពន្ធ​របស់​ជនសង្ស័យ​បានដឹង​ថា​ជនសង្ស័យ​បាន​រំលោភ​លើ​កូន​ខ្លួនឯង តែ​មិន​ហ៊ាន​រាយការណ៍​ខ្លាច ប្តី​ដែល​ជា​ជនសង្ស័យ​ធ្វើ​បាប​ខ្លួន​និង​កូន​។

​រហូត​ដល់​ថ្ងៃ​ទី ២១.០៦.២០២០ វេលា​ម៉ោង​០៧.០០​នាទី​ព្រឹក ជនសង្ស័យ​បាន​ហៅ​ជនរងគ្រោះ​ឲ្យ​ជាន់​ចង្កេះ ប៉ុន្តែ​ជនរងគ្រោះ​មិន​មក ជនសង្ស័យ​បាន​ប្រើ​ហិង្សា យក​មែក​ម្ខុប​មក​វាយ​ជនរងគ្រោះ​ចំ​ផ្លូវ​និង​កំភួនជើង​ឆ្វេង​បណ្ដាល​ឱ្យ​ជាំ ហើយ​ជនសង្ស័យ​បាន​ជេរប្រមាថ​ជន​រងគ្រោះ​ថា​៖ អញ​ស្ទាប​មិន​បាន​ទេ ង៉ែ​ង​ទុក​ឲ្យ​ប្រុស​ង៉ែ​ង​ស្ទាប​ឬ​?​។ លុះដល់​ថ្ងៃ​ទី​២៤.០៦.២០២០​វេលា​ម៉ោង​១០​និង​៣០​នាទី​ជនរងគ្រោះ​និង​ម្ដាយ​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​អំពារ​តែម្ដង​។

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា​ក្រោយពី​សមត្ថកិច្ច​ប៉ុស្តិ៍​ទទួល​ពាក្យបណ្ដឹង​រួចមក ក៏​បាន​ចុះ​ស្វែងរក​ជនសង្ស័យ ហើយក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ​ដើម្បី​ធ្វើ​ការសាកសួរ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​រំលោភ​សេ​ពស​ន្ទ​វៈ​លើ​ជនរងគ្រោះ​ជា​កូន ឈ្មោះ អ ដពិត​មែន ។ ចំពោះ​ជនសង្ស័យ​ទៅ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​គ​របាល​ស្រុក​មុខកំពូល​។​ដោយឡែក​ករណី​នេះ​ជំនាញ​និង​ប៉ុស្តិ៍​កំពុង​កសាង​សំណុំរឿង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

 

Share this post

Post Comment