តើ​តៃកុង​រថយន្ត​ដឹក​ដី​បាន​បើក​ក្នុង​ល្បឿន​ប៉ុន្មាន​ទៅ បាន​រហូត​បុក​ពលរដ្ឋ​ស្លាប់​យ៉ាង​ដូច្នេះ​នៅ​ស្រុក​ស្អាង​???

តើ​តៃកុង​រថយន្ត​ដឹក​ដី​បាន​បើក​ក្នុង​ល្បឿន​ប៉ុន្មាន​ទៅ បាន​រហូត​បុក​ពលរដ្ឋ​ស្លាប់​យ៉ាង​ដូច្នេះ​នៅ​ស្រុក​ស្អាង​???

កណ្តាល​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រវាង​រថយន្ត​និង​ម៉ូតូ​បាន​បណ្ដាល​ឲ្យ បុរស​ជា​អ្នកបើក​ម៉ូតូ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​និង​ខូចខាត​ម៉ូតូ​មួយ​គ្រឿង​ចំណែក​អ្នកបើកបរ រថយន្ត​បាន​គេចខ្លួន កើតហេតុ​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥ និង​០០​នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ​១២១០​ស្ថិតក្នុង​ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ មាន​រថយន្ត​០១​គ្រឿង ម៉ាក​នី​សាន់ ពណ៌​ស ប្រភេទ​បែន ពាក់​ផ្លាកលេខ ចង្កូត​ស្តាំ PP-0926 (​អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ​) បាន​បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​។ លុះ​ពេល​ធ្វើដំណើរ​មក​ដល់​ចំនុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ស្រាប់តែ​មាន ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កណ្ដាល​1T-5349 បើកបរ​ដោយ​ឈ្មោះ យី សុខ​គា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​កោះ សង្កាត់ កោះអន្លង់ចិន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​បាន​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​។ ដោយ​បាន​បើក​បញ្ច្រាស់ទិស​គ្នា​ពី​លិច​មក​កើត ហើយ​បត់​ត្រឡប់ក្រោយ កាត់​ពីមុខ​រថយន្ត បណ្ដាលឲ្យ​រថយន្ត​គេច​មិន​ទាន់​ក៏​បុក បណ្តាលឲ្យ​ស្លាប់ អ្នកបើកបរ​ម៉ូតូ​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តែ​ម្ដង រីឯ​អ្នកបើកបរ​រថយន្ត​បាន​ឈប់​រថយន្ត​រត់គេចខ្លួន​បាត់​តែ​ម្ដង​។​

​ប្រភព​ដដែល​បាន​បន្តថា​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង​ទី​កន្លែងកើតហេតុ​និង​ប្រមូល​វត្ថុតាង​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​។​ចំណែក​សាកសព​សមត្ថ​កិច្ច​យើង​បាន​ប្រគល់​អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ជាមួយគ្នា​នោះ​ដែរ​សមត្ថកិច្ច​បាន​សន្និដ្ឋានថា ករណី​នេះ​បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះ​ការប្រុងប្រយ័ត្ន ទើប​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​។​

​ជា​ចម្ងល់​របស់​ពលរដ្ឋ​៖ តើ​តៃកុង​រថយន្ត​ដឹក​ដី​បាន​បើក​ក្នុង​ល្បឿន​ប៉ុន្មាន​ទៅ បាន​រហូត​បុក​ពលរដ្ឋ​ស្លាប់​យ៉ាង​ដូច្នេះ​នៅ​ស្រុក​ស្អាង​?៕

Share this post

Post Comment