ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​គណៈប្រតិភូ​ក្រសួង​នាំយក​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​រួម ទាំង​បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​០៧ វត្ត ឋិត​ក្នុង​ទឹក​ដី​រួម​ខេត្តសៀមរាប​

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំ​គណៈប្រតិភូ​ក្រសួង​នាំយក​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​រួម ទាំង​បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​០៧ វត្ត ឋិត​ក្នុង​ទឹក​ដី​រួម​ខេត្តសៀមរាប​

សៀមរាប​៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នា​ថ្ងៃ​សុក្រ ទី​២៦ ខែកក្កដា ឆ្នាំ​២០២០​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​នាំយក​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ រួម​ទាំង​បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន ០៧ វត្ត​ដែល​រួមមាន​៖ ទី​សក្ការបូជា​ព្រះអង្គ​ចេក ព្រះអង្គ​ចម វត្ត​ព្រះព្រហ្ម​រ័ត្ន វត្ត​បូណ៍ វត្ត​ឥន្ទបត្ត​បុរី​អង្គរ ខាងជើង វត្ត​ឥន្ទបត្ត​បុរី​អង្គរ​ខាងត្បូង វត្ត​ព្រះ​ក្រាល និង​វត្ត​ព្រះអង្គ​ធំ ឋិត​ក្នុង​ទឹកដី​ខេត្ត​សៀមរាប​។

​ពិធី​ប្រគេន​ទៀន​ព្រះវស្សា​និង​ទេយ្យវត្ថុ​ទាំងនេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ និង​មាន​ការ​ប្រារព្វ​ពិធី​តាមបែប ព្រះពុទ្ធសាសនា​ដូចជា​៖ ធ្វើ​កិច្ច​នមស្សកា​រ ថ្វាយបង្គំ​ព្រះ​រតនត្រ័យ សមាទានសីល រួច​វេរ​ប្រគេន​ទៀន ទេយ្យវត្ថុ និង​គ្រឿង​បរិក្ខារ​ប្រគេន​ដល់​ព្រះសង្ឃ​ផងដែរ​។​

​ពិធី​នេះ​រៀបចំឡើង​ដើម្បី​ថ្វាយ​ប្រគេន​ព្រះសង្ឃ សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​ខណៈពេលដែល​ព្រះសង្ឃ នឹង​គង់​ចាំ​ព្រះវស្សា​រយៈពេល​៣​ខែ​ក្នុង​រដូវវស្សា មិន​អនុញ្ញាត​ឱ្យ​និមន្ត​ទៅ​ទី​ឆ្ងាយ​ដាច់​រាត្រី​ឆ្លង​ថ្ងៃ​នោះ​ឡើយ លើកលែងតែ​មាន​ភារកិច្ច​សំខាន់​ចាំបាច់ ដូច​ជា​ឪពុក​ម្តាយ​ឈឺ​ធ្ងន់ ឬ​និមន្ត​ទៅ​សម្តែងធម៌​ទេសនា ដោយ តាំងចិត្ត​និមិត្ត​ត្រឡប់មកវិញ​ក្នុង​រយៈពេល ៧​ថ្ងៃ និង​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង សាមណេ​បាន​រៀន​សូត្រធម៌ និង​វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ​។

​ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ដែល​ត្រូវបាន​នាំយក​ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន ៧ វត្ត នា​ឱកាស​នោះ ក្នុង​មួយ​វត្ត​ទទួលបាន​ទៀន​វស្សា ផ្កាឈូក ផ្កា​ម្លិះ ផ្លែឈើ ទឹក​សុទ្ធ ទឹក​ផ្លែឈើ ទឹកក្រូច អង្ករ ប្រេង​ឆា ស្លា​ដក ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អំបិល ប៊ីចេង ខ្ទឹម តែ ទឹកដោះគោ និង​មី​ម៉ា​ម៉ា​។​

​ពិធី​នេះ​រៀបចំឡើង​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ និង​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន​កើតមាន​ដល់ ក្រុមគ្រួសារ​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ​ក្រសួង ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទូទាំង​ប្រទេស​ឱ្យ​ទទួល​បាន​សុខ សន្តិភាព និង​ការអភិវឌ្ឍ​ក្រោម​ការដឹកនាំ​ដ៏​ភ្លឺស្វាង​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមជម្រាបថា​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី តែងតែ​ដឹកនាំ​មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន​នាំយក​ទេយ្យវត្ថុ រួម​ទាំង​បច្ច័យ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅ​តាម​វត្ដ អារាម​នានា​ដើម្បី ចូល​រួមចំណែក​ដល់​ការ​ទ្រទ្រង់​ព្រះពុទ្ធសាសនា​ដែល​យើងទាំងអស់គ្នា​មាន​ជំនឿ និង​គោរព​ប្រតិបត្តិ​តាម ដោយហេតុ​ថា​ព្រះពុទ្ធ​សាសនា​បាន​ផ្តល់​ការអប់រំ​ផ្លូវចិ​ត្ត​ឲ្យ​ប្រព្រឹត្ត​នូវ​អំពើ​ល្អ ចេះ​ស្រឡាញ់​រាប់អាន ជួយ យកអាសារ​គ្នា សាមគ្គី​ភាពរឹងមាំ និង​នាំឱ្យ​សង្គម​រស់នៅ​ដោយ​សុខដុម​រម្យ នា​ផងដែរ​៕

 

Share this post

Post Comment