លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត​៖ ខ្ញុំ​មិន​សន្យា​ទេ តែ​ខ្ញុំ​សុំ​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ​

លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត​៖ ខ្ញុំ​មិន​សន្យា​ទេ តែ​ខ្ញុំ​សុំ​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ​

កណ្ដាល ៖ លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​ព្រមាន​ដល់​ក្រុម​ឡាន​ដឹក​សារធាតុ​រ៉ែ​ទាំងអស់​ទូទាំង​ខេត្ត​កណ្ដាល នឹងរង​ពិន័យ​យ៉ាងធ្ងន់ធ្ងរ បើសិនណា​នៅតែ​ព្រហើន មិន​ព្រមស្ដាប់​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ ហើយ​ការផាកពិន័យ​នឹង​ធ្វើ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ដោយ​ផាក​រហូតដល់​រៀងចាល​តែម្ដង​។

​លោកស្នងការ​បាន​ព្រមាន​ម៉ាត់ៗ​យ៉ាង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​អាជីវករ​ធ្វើ​អាជីវកម្ម​ដេប៉ូ​ខ្សាច់ ជីករណ្ដៅ​ដី ការដឹក​ជញ្ចូន​ខ្សាច់ ដី ថ្ម គ្រួស និង​អ្នកលក់ដូរ​តាម​ចំណីផ្លូវ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កណ្ដាល នា​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​បរិវេណ​វត្ត​តា​ខ្មៅ ស្ថិត​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ។​

​លោកស្នងការ​បាន​លើកឡើង​ថា ក្រុម​ឡាន​ណា​ដែល​មិន​គោរព​តាម​ស្តង់ដា និង​មិន​មាន​បទដ្ឋាន​ត្រឹមត្រូវ នឹង​ត្រូវ​នគរបាល​ចុះ​ចាប់​ភ្លាមៗ ហើយ​ខាង​នគរបាល​គ្មាន​សិទ្ធិ​បិទ​អាជីវកម្ម​ទេ ប៉ុន្តែ​បើសិនជា​ហ៊ាន​ខុស នគរបាល​មាន​សិទ្ធិ​ចុះ​ចាប់​ដល់​កន្កែង​តែម្ដង ដោយ​គ្មាន​ការយោគយល់​ឡើយ​។ លោក​ឧត្តមសេនីយ៍ត្រី​បន្តថា ពុក​ម៉ែ បងប្អូន កុំ​ភ័យ​ខ្ញុំ​អត់​មាន​ត្រូវ​ថ្នាំ ត្រូវ​សណ្ដំ​ជាមួយ​ក្រុម​ឡាន​ដឹក​ទាំង​នោះ​ទេ គឺ​ខ្ញុំ​នៅ​ខាង​ពុក​ម៉ែ​បងប្អូន​ហើយ​។​

​លោកស្នងការ​បាន​បញ្ជាក់​ថា បញ្ហា​តៃកុង​ឡាន​បើក​ឈ្លើយ ព្រហើន បិទ​កញ្ចក់ ស៊ី​ផ្លេ​លឺៗ​ខ្លាំង ផ្អើល​គេ​ផ្អើល​ឯង នឹង​ត្រូវ​ថ្មោង​មិនខានឡើយ ហើយ​ពិសេស​ការពិនិត្យ​មើល​ទៅ​ឥរិយាបថ​ក្រុម​តៃកុង​ឡាន នឹង​ត្រូវ​រឹតត្បិត​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដើម្បី​អប់រំ​ណែនាំ​ក្នុង​ការបើកបរ​ប្រកប​ដោយ​សុ​ជី​វធ​ម៍​ល្អ​លើ​ដង​វិថី ។​

​លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​បាន​បញ្ជា​ឲ្យ​ជំនាញ​ធ្វើ​សេចក្ដីជូនដំណឹង​ដល់​ម្ចាស់​ដេប៉ូ​ខ្សាច់​ទាំងអស់ឲ្យ​រថយន្ត​ដឹក​ខ្សាច់​ទាំង បក​កញ្ចក់​ខ្មៅ​ចេញ ដោះ​សុ​ី​ផ្លេ​ដែល​លឺ​ខុស​បច្ចេកទេស​ចេញ បើ​មិន​ដូច្នោះ​ទេ លោក​នឹង​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​បក​និង​ដោះ​ឲ្យមើល ជា​ពិសេស​នឹង​ត្រូវ​ទទួល​ការផាកពិន័យ​ទៀតផង​។​

​ឆ្លើយតប​នឹង​ការ​សំនូមពរ​របស់​ប្រជាពលរដ្ឋ​លើកឡើង​មក​លោក​ឧត្ដមសេនីយ៍ត្រី​ស្នងការ ឈឿន សុ​ចិត្ត បាន​បង្ហាញ​ពី​គោល​ជំហរ​ច្បាស់លាស់ និង​យល់ព្រម​ទទួល​យក​សំណើរ​ទៅ​ដោះស្រាយ ដោយ​មិន​ទុក​ឱ្យ​ពលរដ្ឋ​មានការ​អាក់អន់ស្រពន់ចិត្ត​ឡើយ ហើយ​នឹង​ធ្វើ​យ៉ាង​ម៉ឺងម៉ាត់​ដល់​អស់លោក​ក្រុម​តៃកុង​ឡាន និង​ដេប៉ូ​ខ្សាច់ ការដ្ឋាន​ជីកដី ថ្ម ខ្សាច់​ទាំងឡាយណា​ដែល​ហ៊ាន​ល្មើស​នឹង​សារាច​រណ៍ ពិ​សេ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​យ៉ាង​ម៉ឺងម៉ាត់​បំផុត ។

​ទន្ទឹម​នឹង​សារ​នេះ​ផង​ដែរ លោក នៃ ចារី អភិបាលរង​ខេត្ត​កណ្ដាល ទទួលបន្ទុក​លើ​កិច្ចការ​នេះ ក៏​បាន​ប្ដេជ្ញា​ពី​វិធានការ​ចាត់ការ​ចំពោះ​រាល់​អាជីវកម្ម​សារធាតុ​រ៉ែ​ទាំងឡាយណា ដែល​នៅតែ​បំពាន​ច្បាប់ បង្ករ​ការក្ដៅក្រហាយ​ដល់​ពលរដ្ឋ លោក​នឹង​ចាត់ការ​តាម​នីតិវិធី​មិនខានឡើយ ដោយ​មិន​ទុក​ឱ្យ​បញ្ហា​នេះ​កាន់តែ​អាក្រក់​ឡើងៗ​នោះទេ​។

​លោក​អភិបាលរង​ខេត្ត​ក៏​បាន​ផ្ញើរ​សារ​ដល់​ក្រុម​ដេប៉ូ​ខ្សាច់ និង​រាល់​អាជីវកម្ម​សារធាតុ​រ៉ែ​ទាំងអស់ ត្រូវ​ចេះ​កែ​ខ្លួន​ឡើង កុំ​ចាំ​គេ​ចាត់ការ​ទើប​បែរជា​មក​សុំ​ការយោគយល់ ប៉ុន្តែ​ត្រូវ​គោរព​ចាប់ពី​ថ្ងៃនេះ​តទៅ ដើម្បី​បង្កើត​ឱកាស​រីករាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​។​

​ជាមួយគ្នា​នោះ​ដែរ លោក​ឧត្ដមសេនីយ៍​ស្នងការ​បាន​សង្កត់​ធន់ៗ​ទៀតថា ខ្ញុំ​អត់​ប្ដេជ្ញា​ចិត្ត​ទេ តែ​ខ្ញុំ​សុំ​ធ្វើ​យក​តែ​ម្ដង ៕
​ដោយ​៖ សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​

 

Share this post

Post Comment