ពុទ្ធោ​អើយ​…​យក​គ្រាប់​មិន​ស្គាល់​មក​កែច្នៃ ផ្ទុះ​បែក​សាច់​ខ្ទេច​ស្លាប់​ភ្លាមៗ​នៅ​ពញាឮ!!!

ពុទ្ធោ​អើយ​…​យក​គ្រាប់​មិន​ស្គាល់​មក​កែច្នៃ ផ្ទុះ​បែក​សាច់​ខ្ទេច​ស្លាប់​ភ្លាមៗ​នៅ​ពញាឮ!!!

កណ្តាល​៖ នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ មិថុនា ឆ្នាំ​២០២០ ​មាន​ករណី​កែឆ្នៃ​គ្រាប់​យុទ្ធភ័ណ្ឌ​បណ្តាលឲ្យ​ផ្ទុះ​ស្លាប់​ភ្លាមៗ​ នៅ​ចំនុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល​ ។ ​ជនរងគ្រោះ​ឈ្មោះ អ៉ី សារិន ហៅ ប៉ាត​ភេទ​ប្រុស អាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិប្បកម្ម​កែឆ្នៃ​គ្រឿងយន្ត​កសិកម្ម មាន​ទីលំនៅ​ភូមិ ត្រពាំង​ព្រលិត ឃុំ​ជ្រៃ​លាស់ ស្រុក ពញាឮ ខេត្ត កណ្តាល​។​

​តាម​ការបំភ្លឺ​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​ឈ្មោះ យ​ន ថា​នុង អាយុ ២៥​ឆ្នាំ​បាន​បំភ្លឺថា​នៅ​អំឡុង​ប្រហែល​ជាង​ដប់​ឆ្នាំ​មុន​ជន​រងគ្រោះ​បាន​បង្កើត​សិប្បកម្ម​កែរ​ឆ្នៃ​គ្រឿងយន្ត​កសិកម្ម​លក្ខណៈ​គ្រួសារ​។ លុះដល់​ថ្ងៃ ខែ ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនរងគ្រោះ​ឈ្មោះ អ៉ី សារិន ហៅ ប៉ាត បាន​យក​គ្រាប់​ប្រភេទ​ពុំ​ស្គាល់ ហើយ​បាន​យក​ម៉ូទ័​រមក​អាកាត់​កែឆ្នៃ នៅក្នុង​រោង​សិប្បកម្ម​របស់ខ្លួន ខណៈពេល​នោះ​ស្រាប់តែ​ផ្ទុះ​គ្រាប់​នោះ ជា​បំណែក​បណ្ដាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​ស្លាប់​ដាច់​សាច់​ខ្ទៀត​ជា​បំណែក​នៅ​ជុំវិញ​កន្លែងកើតហេតុ​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹង​ថា​បច្ចុប្បន្ន​សាកសព​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាប​ប្រពៃណី​៕

Share this post

Post Comment