ឯកឧត្តម​អភិបាលខេត្ត អញ្ជើញ​ចែក​អំណោយ និង​ផ្សព្វផ្សាយ​វិធានការ​បង្ការ​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ ដល់​ពលរដ្ឋ​ចំនួន ៨០​គ្រួសារ មក​ពី​សង្កាត់​ទាំង​បី ក្នុង​ក្រុង​ដូន​កែវ​

ឯកឧត្តម​អភិបាលខេត្ត អញ្ជើញ​ចែក​អំណោយ និង​ផ្សព្វផ្សាយ​វិធានការ​បង្ការ​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ ដល់​ពលរដ្ឋ​ចំនួន ៨០​គ្រួសារ មក​ពី​សង្កាត់​ទាំង​បី ក្នុង​ក្រុង​ដូន​កែវ​

តាកែវ​៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាលខេត្ត​តាកែវ នៅ​ព្រឹក​ថ្ងៃអាទិត្យ ៨ កើត ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២០ លោក លោក​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ លោក លោកស្រី អភិបាលរងក្រុង សមាជិក​ក្រុមប្រឹក្សា​ក្រុង បាន​អញ្ជើញ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ខ្វះខាត​ចំនួន ៨០​គ្រួសារ និង​បន្ត​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ។​

​ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​ខេត្តតាកែវ បាន​បន្ត​សកម្មភាព​ចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​ការ​ចាក់​មេក្រូ​នៅ​តាម​ភូមិ តាម​វត្ត​អា​រ៉ា​ម​នានា និង​ចុះ​អប់រំ​ដល់​ខ្នង​ផ្ទះ​ប្រជា​ពលករ​ដែល​ទើប​វិល​ត្រលប់​ពី​ក្រៅ​ប្រទេស​ពី​វិធី​បង្ការ​និង​វិធានការ​ការពារ​កុំឲ្យ​ឆ្លង​ជំងឺ​កូវី​ដ​១៩ តាមរយៈ​ការ​នៅ​ដាច់​ដោយឡែក​ពី​គេ​រយៈពេល ១៤​ថ្ងៃ​ផងដែរ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ ១៩​នេះ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ទប់ស្កាត់​ក្នុង​រលក​ទី​២​នេះ​។​

​សូម​បញ្ជាក់​ដែរ​ថា អំណោយ​ដែល​ទទួលបាន​ពី​សប្បុរសជន​នានា ប្រគល់​ជូន​គ្រួសារ​ខ្វះខាត​ទាំង ៨០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន ៖ អង្ករ ២៥ គីឡូក្រាម អំបិល​១​គី​ឡូ ប៊ីចេង​១​គី​ឡូ ទឹកត្រី​១​យួរ មី​២៥​កញ្ចប់ អាល​កុល​១​ដប សាប៊ូ ២​ដុំ និង​ក្រ​ម៉ា ១ ផងដែរ ទុក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោះស្រាយបាន​មួយ​រយះពេល​ផងដែរ​៕

Share this post

Post Comment