​អបអរសាទរ ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា ខួប​លើក​ទី​៦៩

​អបអរសាទរ ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា ខួប​លើក​ទី​៦៩

​ថ្ងៃនេះ​គឺជា​ថ្ងៃ​ខួប​ទី​លើក​ទី​៦៩ នៃ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨​មិថុនា ១៩៥១-២៨​មិថុនា ២០២០)​។

​ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញ​រា ដើម្បី​កម្ពុជា​មាន​ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។ កម្ពុជា​បាន​ប្រែក្លាយ ពី​វាលពិឃាត​នៃ​របប​ប្រល័យ​ពូជសាសន៍ ពី​សមរភូមិ នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​ការបែកបាក់​ជាតិ និង​គំនរ​ផះផង់ ទៅ​ជា​ទឹកដី​សន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិឌ្ឍន៍​លើ​គ្រប់​វិស័យ ។

​គណបក្ស​ប្រជាជន​កម្ពុជា បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​ដំណើរការ​សន្ដិ​ភាវូបនីយកម្ម​ប្រទេសជាតិ តាមរយៈ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​បង្កើត​បាន​សន្ដិភាព​ពេញលេញ នៅ​ទូទាំង​ប្រទេស​ជា​លើកដំបូង​ចាប់ពី​ចុងឆ្នាំ​១៩៩៨ មក​។ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាន់ខ្ជាប់​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ ខិតខំ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឲ្យមាន​កំណើន​ខ្ពស់​ប្រកបដោយ​ចីរភាព ផ្សាភ្ជាប់​នឹង​ការបែងចែក​ធនធាន​ប្រកបដោយ​សមធម៌ និង​ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​៕

Share this post

Post Comment