កម្លាំង​អធិការនគរបាល​ស្រុក​ពញាឮ​ចុះ​បង្ក្រាប​បាន​ជនសង្ស័យ​គ្រឿងញៀន​បាន​២​នាក់​ទៀត​ហើយ​!

កម្លាំង​អធិការនគរបាល​ស្រុក​ពញាឮ​ចុះ​បង្ក្រាប​បាន​ជនសង្ស័យ​គ្រឿងញៀន​បាន​២​នាក់​ទៀត​ហើយ​!

​កណ្តាល​៖ លោក​វរសេនីយ៍ឯក ដួង តេង អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្គ្រាប​ករណី​ជួញដូរ និង​ផ្តល់​ទីតាំង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១០​និង​៥០​នាទី នៅ​ចំណុច​ផ្ទះ​ជន​សង្សយ័​ឈ្មោះ ហៃ ផា​នូ ភូមិ​បែក​ថ្លាង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ឯក​អធិការ​បានឲ្យដឹង​ថា​ជនសង្ស​យ័​ចំនួន​០៣​នាក់ ឃាត់ខ្លួន​០២​នាក់ និង​បាន​រត់គេចខ្លួន​០១​នាក់​ជា​មេក្លោង​៖
១-​ឈ្មោះ ស៊ុំ រដ្ឋ​ធា ភេទ ប្រុស អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ ភូមិ​ត្រពាំង​អណ្តូង​ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្ត​កណ្តាល មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ត្រូវបាន​ឃាត់ខ្លួន​។​
២-​ឈ្មោះ សុខ វីរៈ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ភូមិ​ជ្រៃ​លាស់ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្ត​កណ្តាល មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ត្រូវបាន​ឃាត់ខ្លួន​។​
​និង​៣-​ឈ្មោះ ហៃ ផា​នូ ភេទ​ប្រុស ឆ្នាំ​កំណើត ២៩ ខែ​មីនា ឆ្នាំ​១៩៩០ ជនជាតិខ្មែរ មុខរបរ ជួញដូរ​ថ្នាំញៀន មាន​ទីលំនៅ ភូមិ​បែក​ថ្លាង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្ត​កណ្តាល បាន​រត់​គេចខ្លួន​រួច ជា​មុខសញា​សកម្ម​និង​មាន​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​។​

​វត្ថុតាង​ចាប់យក​៖១-​សារធាតុ​ញៀន មេតំ​ហ្វេ​តា​មីន​(ice) ចំនួន​១៦​កញ្ចប់ (​ធំ​០១ ,​មធ្យម​០១ និង​តូច​១៤ ) ទម្ងន់​សរុប​១៨,៧៧​ក្រាម​។​,២-​ទូរ​សព្ទ័ ម៉ាក Nokia ចុច​ពិល ចំនួន​០២​គ្រឿង​។​,៣-​ឧបករណ៏​សម្រាប់​ប្រាស់​សារធាតុ​ញៀន មួយចំនួន​។​,៤-​ម៉ូតូ ចំនួន​០២​គ្រឿង (​ម៉ាក​HONDA C125 ស្លាក​លេខ ភ្នំពេញ 1GP-6999 និង ម៉ាក​HONDA C125 ស្លាក​លេខ ភ្នំពេញ​1FV 3143)​។​,៥-​ស្លាក​លេខ​ម៉ូតូ ក្លែងក្លាយ​ចំនួន​០១​សន្លឹក ដែល​មាន​លេខ ភ្នំពេញ 1GR-1898 ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​នៅ​ថ្ងៃកើតហេតុ​កម្លាំង​ផ្នែក​ជំនាញ ក្រោយពី​បាន​ទទួព័​ត៌មាន ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​កើតហេតុ​ថា​៖​នៅផ្ទះ​ជន​សង្សយ័​ឈ្នោះ ហៃ ផា​នូ ជាទី​តាំង​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន យ៉ាង​សកម្ម​ទាំងយប់​ទាំង​ថ្ងៃ នៅ​ម៉ោង​កើតហេតុ​នេះ​ផង​ដែរ​មុខសញា​កំពង់​ប្រមូលផ្តុំ​គ្នា​ធ្វើ​ស្ម្មភាព​ទាំង​ព្រឹក​តែម្តង​។​

​លោក​វរសេនីយ៍ឯក ដួង តេង អធិការនគរបាល​ស្រុក​បាន​បញ្ជាក់ទៀតថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដ៏​ទទូច សុំអោយ​មាន​ចំណាត់ការ​លើ​ទីតាំង​នេះ​ផង កម្លាំង​ផ្នែក​ជំនាញ សហការណ៏​ជាមួយ កម្លាំង​ប៉ុស្តិ៏​រដ្ឋបាលទំ​ន​ប់ធំ និង​ជ្រៃ​លាស់ ដោយ​មាន​បញ្ជា និង​ការសម្របសម្រួល​នីតិវិធី ពី​លោក​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ក​ណ្តា​ល ទទួលបន្ទុក​ស្រុក​ពញាឮ និង​ការចូលរួម​ពី​អាជ្ញាធរ ភូមិ​ឃុំ បាន​ចុះ​បង្ក្រាប​ទីតាំង​ខាងលើ ឃាត់ខ្លួន​ជន​សង្សយ័បាន​០២ និង​ធ្វើ​ការឆែកឆេរ រកឃើញ​និង​ចាប់​យក​វត្ថុតាង​បាន​ដូច​ខាងលើ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ​។​

​ជាមួយគ្នា​នោះ​ដែរ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ បាន​សារភាព​ថា​៖ នៅពេល​កើតហេតុ​ឈ្មោះ ហៃ ផា​នូ ជា​អ្នកលក់​ថ្នាំញៀន តេ​ទូរសព្ទ័​ហៅ​ខ្លួន មក​ប្រើប្រាស់​ថ្នាំញៀន ដោយ​កន្លង​មក​ទិញ និង​ប្រើប្រាស់​ថ្នាំញៀន នៅផ្ទះ​ឈ្មោះ ហៃ ផា​នូ ឈ្មោះ ហៃ ផា​នូ នេះ​ផង​ដែរ លក់​ថ្នាំ​ញៀន​យូរ​មក​ហើយ​ដែរ​។​ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖ សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​

Share this post

Post Comment