​លួច​គេ​បាន​វា​គ្រាន់ តែ​បើ​ម្ចាស់​គេ​ទាន់​ហើយ គឺ​ត្រូវ​ជាប់​ខ្នោះ និង​ត្រូវ​ជាប់គុក​ទៀត​, ក្រុមចោរ​មាន​គ្នា​០៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ស្រុក​អង្គស្នួល​ឃាត់​ខ្លួន​ពី​ករណី​លួច​ម៉ូទ័រ​បូម​ទឹកនិង​កា​មេរ៉ាសុវត្ថិភាព​!

​លួច​គេ​បាន​វា​គ្រាន់ តែ​បើ​ម្ចាស់​គេ​ទាន់​ហើយ គឺ​ត្រូវ​ជាប់​ខ្នោះ និង​ត្រូវ​ជាប់គុក​ទៀត​, ក្រុមចោរ​មាន​គ្នា​០៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ស្រុក​អង្គស្នួល​ឃាត់​ខ្លួន​ពី​ករណី​លួច​ម៉ូទ័រ​បូម​ទឹកនិង​កា​មេរ៉ាសុវត្ថិភាព​!

កណ្តាល​៖ លោក​វរសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ក្រោម​ឱវាទ​ចុះ​បង្ក្រាប​បាន​ជនសង្ស័យ​០៤​នាក់​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ ២០២០ វេលា​ម៉ោ​០១​និង​៣០​នាទី​នៅ​ចំណុច​ភូមិ​ផ្ទះសំណាក់​អរុណរស្មី ភូមិ​ថ្នល់ទទឹង​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ​មាន​០២​នាក់​៖១-​ឈ្មោះ តាំ សឹម​អុល ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ថ្នល់ទទឹង​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​និង​២-​ឈ្មោះ​សុង សុធា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ដ​ណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​

​ជនសង្ស័យ​ទាំង​០៤​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​រួម​មាន​៖
១-​ឈ្មោះ សរ វិរៈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​តា​ឡក ឃុំ​ត្រាច​ទង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​
២-​ឈ្មោះ វុ​ធ វិចិត្រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​
៣-​សេង ប៊ុន​លៀង ហៅ​ហ៊ីង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ព្រៃទទឹង ឃុំ​លំហាច​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​
៤-​ឈ្មោះ ធឿន ចាន់ថន ហៅ ចឺ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត នៅ​ភូមិ​ព្រៃទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​។​រួមជាមួយ​វត្ថុតាង​ចាប់​យក​បាន​៖១-​កាមេរ៉ា​សុវត្ថិភាព​ចំនួន​បី​,២-​ម៉ូទ័រ​បូមទឹក​ចំនួន​មួយ​។​

​តាម​លោក​វរសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល បានឲ្យដឹងថា​៖ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​០១​និង​៣០​នាទី​ទាបភ្លឺ ជនរងគ្រោះ​បាន​បាត់​ម៉ូទ័រ​បូមទឹក​ចំនួន​មួយ​គ្រឿង​និង​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៣​គ្រឿង និង​កង់​ចំនួន​មួយគ្រឿង​។ លុះ​រហូត​ដល់​ថ្ងៃ​ទី​៣០​ខែ​ឆ្នាំ​ដដែល​ទើប​ជនរងគ្រោះ​ឃាត់​បាន​ជនសង្ស័យ​រួច​រាយ​ការ​មក​សមត្ថកិច្ច​។​

​លោក​វរសេនីយ៍ឯក​អធិការ​បាន​បន្ត​ថា​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ឈ្មោះ សរ វិរៈ បាន​សារភាព​ថា​ខ្លួន​ជា​អ្នក​ចូល​លួច បន្ទាប់​ពី​លួចបាន​ហើយ​ខ្លួន​បាន​យក​ឲ្យឈ្មោះ វុ​ធ វិចិត្រ និង​ឈ្មោះ សេង ប៊ុន​លៀង ហៅ ហ៊ីង និង​ឈ្មោះ ធឿន ប៊ុនថន ហៅ​ចឺ ជា​អ្នក​យក​ទៅ​លក់​ដើម្បី​បាន​លុយ​ចែក​គ្នា​ចាយ​។​ជនសង្ស័យ​ទាំង​បួន​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំញៀន​។ ចំពោះ​ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​

Share this post

Post Comment