ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​រាជការ​ក្រសួង​នាំយក​ទាន​ព្រះវស្សា​ទៅ ប្រគេន​ព្រះសង្ឃ​ចំនួន​៤១​វត្ត ឋិត​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សេចក្តី ចម្រើន​ជូន​ដល់​ប្រជារាស្ត្រ​ខ្មែរ​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​រាជការ​ក្រសួង​នាំយក​ទាន​ព្រះវស្សា​ទៅ ប្រគេន​ព្រះសង្ឃ​ចំនួន​៤១​វត្ត ឋិត​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្តាល ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សេចក្តី ចម្រើន​ជូន​ដល់​ប្រជារាស្ត្រ​ខ្មែរ​

​កណ្ដាល​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នា​ថ្ងៃ​ពុធ ទី​០១ ខែកក្កដា ឆ្នាំ​២០២០ បាន​អញ្ជើញ​ដឹកនាំ​គណប្រតិភូ និង​មន្ត្រីរាជការ​ក្រសួង ព្រមទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ​ហែ​ទៀន​ព្រះវស្សា ដើម្បី​ប្រគេន​ព្រះសង្ឃ​ដែល​នឹង​ត្រូវ​គង់​ចាំ ព្រះវស្សា​រយៈពេល​ត្រីមាស​ចំនួន​៤១​វត្ត ឋិត​នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល ដោយ​មាន​ការ​និមន្ត​ចូលរួម​ពី ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជាច្រើន​អង្គ​-​នាក់​ផង​ដែរ​។​

​កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​វត្ត​ព្រែក​តា​ដួង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ត​កណ្ដាល​ដើម្បី​ប្រគេន​ទេយ្យវត្ថុ និង​គ្រឿងឧបភោគ​បរិភោគ​ដែល​ក្នុង​មួយ​វត្តៗ​ទទួលបាន សា​ដក​១​គូ ទៀន​វស្សា​១​គូ តែ​១​គី​ឡូ ទឹក​ដោះ គោ​ខាប់​៤​កំប៉ុង ស្ករស​៤​គីឡូក្រាម ធូប​១​ដុំ ទឹកត្រី​២​យួរ ទឹកស៊ីអ៊ីវ​២​យួរ មី​២​កេស ទឹក​សុទ្ធ​២១​កេស ទឹកក្រូច​២១​កេស ត្រីខ​២​យួរ អង្ករ​៣​បាវ សម្រាប់​ប្រើប្រាស់​អំឡុង​ពេល​គង់​ចាំ​ព្រះវស្សា​រយៈពេល​ត្រីមាស​តាម​ពុទ្ធបញ្ញត្តិ ក៏ដូចជា​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​នេះ​ជូន​ដល់​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក ព្រមទាំង​ជូន​មហាកុសល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឱ្យ​ជួបតែ​សេចក្តីសុខ​សេចក្តី ចម្រើន​គ្រប់ប្រការ​។​

​ទន្ទឹម​នឹង​ការ​ប្រគេន​ទេយ្យវត្ថុ គណៈប្រតិភូ​និង​មន្ត្រីរាជការ​ក្រសួង​ដឹកនាំ​ដោយ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ក៏​បាន​ប្រគេន​បច្ច័យ​ជូន​វត្ត​ចំនួន​៤១ និង​ព្រះសង្ឃ​ដែល​បាន​និមន្ត​ចូលរួម​ក្នុង​កម្មវិធី​នោះ​ផងដែរ ដោយ ក្នុង​មួយ​វត្តៗ​ទទួលបាន​បច្ច័យ​ចំនួន​៤០​ម៉ឺន​រៀល និង​២០០​ដុល្លារ​។ ដោយឡែក វត្ត​ព្រែក​តា​ដួង​ដែល​ជា កន្លែង​ប្រារព្ធ​ពិធី​ទទួលបាន​បច្ច័យ ១.៦៧១.០០០​រៀល និង​២៣៦ ដុល្លារ​បន្ថែមទៀត​។ រីឯ​លោក​តា អាចារ្យ​ដែល​រួម​ដំណើរ​ជាមួយ​ព្រះសង្ឃ​ទាំង​៤១​វត្ត ក្នុង​១​វត្ត​ទទួល​ថវិកា ៥០.០០០​រៀល និង​ព្រះសង្ឃ ដែល​បាន​និមន្ត​ចូលរួម​ក្នុង​កម្មវិធី​នោះ ទទួលបាន​បច្ច័យ​ចំនួន​១១​ម៉ឺន​រៀល​ក្នុង​មួយ​អង្គ​ផងដែរ​៕

Share this post

Post Comment