កាន់តែ​លឿន កាន់តែ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ហើយ​, ក្រសួងមហាផ្ទៃ ចេញ​ប្រកាស​ផ្ទេរ​សមត្ថកិច្ច​ធ្វើ​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ​

កាន់តែ​លឿន កាន់តែ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ហើយ​, ក្រសួងមហាផ្ទៃ ចេញ​ប្រកាស​ផ្ទេរ​សមត្ថកិច្ច​ធ្វើ​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ​

​ជនបរទេស​គ្មាន​សិទ្ធិ​កាន់កាប់ ប្រើប្រាស់​សៀវភៅ​គ្រួសារ​នេះ​ទេ​។ ជន​ណា​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ ហើយ​ក្លែងបន្លំ​តាម​រូបភាព​ណាក៏ដោយ ដើម្បី​កាន់កាប់​សៀវភៅ​គ្រួសារ ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា ដែល​អនុវត្ត​ភារកិច្ច​នេះ ផ្ទុយ​ពី​បទបញ្ញត្តិ​នៃ​អនុក្រឹត្យ​ស្តីពី​សៀវភៅ​គ្រួសារ​នេះ ត្រូវ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​។​

​សៀវភៅ​ស្នាក់នៅ​វិញ យោងតាម​អនុក្រឹត្យ​ឆ្នាំ​១៩៩៧​ដដែល បានចែង​ថា សៀវភៅ​ស្នាក់នៅ ជា​សៀវភៅ​សម្រាប់​ប្រើប្រាស់​ជា​វិធានការ​នគរបាល ដើម្បី​ស្រង់​ព័ត៌មាន​អំពី​ចំនួន​មនុស្ស​ដែល​ស្នាក់នៅ​ក្នុង​គេហដ្ឋាន​នីមួយៗ​។ សៀវភៅ​នេះ​មិន​សម្រាប់​បញ្ជាក់​អំពី​ញាតិ​ភាព ឬ​សញ្ជាតិ​ខ្មែរ​នៃ​មនុស្ស​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​សៀវភៅ​នេះ​ឡើយ​។​

​ក្នុង​អនុក្រឹត្យ​បាន​បញ្ជាក់ទៀតថា ជន​គ្រប់​រូប​ដែលជា​អ្នកទទួលខុសត្រូវ​ចម្ប​ង​នៃ​គេហដ្ឋាន​នី​មួយៗ ទោះ​ជា​ជន​នោះ​ជា​ម្ចាស់ផ្ទះ​ក្តី ឬ ជា​អ្នក​ជួល​ក្តី មាន​កាតព្វកិច្ច ចុះ​ក្នុង​សៀវភៅ​ស្នាក់នៅ នូវ​ឈ្មោះ​មនុស្ស​គ្រប់រូប ដែល​រស់នៅ​ជាប់លាប់​ជាមួយ​ខ្លួន​។​

​សៀវភៅ​ទាំងពីរ​នេះ ក៏​ជា​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ដ៏​សំខាន់​ផង​ដែរ សម្រាប់​យក​ទៅ​ធ្វើ​ជា​សក្ខី​កម្ម​ក្នុងការ​ធ្វើ​លិខិត​ស្នាម​ចាំបាច់​ដទៃទៀត​៕

​ខាងក្រោម​នេះ​ជា​ប្រកាស​ក្រសួងមហាផ្ទៃ​៖

Share this post

Post Comment