​កូន​ចិត្ត​តិរច្ឆាន​ផឹកស្រា​ស្រវឹងរ​ករឿង​វ៉ៃ​ម្ដាយ​បង្កើត​ជា​ព្រះ​រស់​ចំ​ចង្កេះ​និង​ខ្នងជើង​បណ្ដាល​ឲ្យ​ហើមប៉ោង ត្រូវ​សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្តាល​ចាប់​ឃាត់ខ្លួន​បាន​ហើយ​!!!

​កូន​ចិត្ត​តិរច្ឆាន​ផឹកស្រា​ស្រវឹងរ​ករឿង​វ៉ៃ​ម្ដាយ​បង្កើត​ជា​ព្រះ​រស់​ចំ​ចង្កេះ​និង​ខ្នងជើង​បណ្ដាល​ឲ្យ​ហើមប៉ោង ត្រូវ​សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្តាល​ចាប់​ឃាត់ខ្លួន​បាន​ហើយ​!!!

កណ្តាល​៖ ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​០០​នាទី នៅ​ចំណុច​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៏ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។​ជនរងគ្រោះ​ឈ្មោះ ខឺន​សាវឿន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពិការភាព​ដោយ​ស្វិត​ត្រគៀក​ខាងស្តាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​និង​ត្រូវ​ជា​ម្តាយ​មាន​របួស​ស្នាម​លើ​ចង្កេះ​ខាងស្តាំ​០១​កន្លែង​និង​របួស​លើ​ខ្មង​ជើង​ខាងឆ្វេង​០១​កន្លែង​។​

​ជនសង្ស័យ​ជា​កូន​តិរច្ឆាន​ឈ្មោះ ពៅ គន្ធា ភេទ​ប្រុស​
​អាយុ​៣៣​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​កសិករ​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ត្រូវបាន​នគរបាល​ស្រុក​ខ្សាច់​កណ្ដាល​ធ្វើការ​ឃាត់ខ្លួន​រួមជាមួយ​វត្ថុតាង​ដំបង​ឬ​ស្សី​១​កំណាត់​មាន​ប្រវែង​
១,៩៧​ម៉ែត្រ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ឯក ម៉ែន សុខ​ឃឿន អធិការនគរបាល​ស្រុក​ខ្សាច់​កណ្តាល​បាន​ឲ្យ​សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​ដឹង​ថា​កន្លងម​ក​ជនសង្ស័យ​នៅពេល​ស្រវឹងស្រា​ម្តងៗ​ចេះ​តែ​រករឿង​ឪពុក​ម្តាយ​របស់​ខ្លួន​ហើយ​ធ្លាប់​ប្រើ​ហិង្សា​ទៅលើ​គាត់​ចំនួន​៤​ទៅ​៥​ដង​មក​ហើយ ប៉ុន្តែ​មិន​បាន​ប្តឹង​សមត្ថកិច្ច​ឡើយ​។​លុះ​ដល់​នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០ នៅវេលា​ម៉ោង​១៧​និង​០០​នាទី​ជនសង្ស័យ​បាន​ដើរ​ទៅ​ផ្ទះ​ឈ្មោះ អ៊ុត រ៉ា ភេទ​ប្រុស នៅ​ចំហៀង​ខាងត្បូង​ផ្ទះ​ខ្លួន ហើយ​បាន​ទិញ​ស្រាថ្នាំ​ចំនួន​២​លីត្រ​ផឹក​ជាមួយ​ឈ្មោះ អ៊ុត រ៉ា ឈ្មោះ​ហ៊ាង និង​មនុស្ស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​ត្រូវ​ជា​បង​របស់​ឈ្មោះ អ៊ុត រ៉ា ដល់​វេលា​ម៉ោង​១៩​និង​០០​នាទី​ជនសង្ស័យ​មាន​សភាព​ស្រវឹងស្រា​បាន​ដើរមក​ផ្ទះ​វិញ​ហើយ​កាន់ដំបង​ឬ​ស្សី​មួយ​កំណាត់​គ្រវីគ្រវាត់​ព្រមទាំង​ស្រែក​ឡូឡា​យ៉ាងខ្លាំងៗ​ពេល​មកដល់​ផ្ទះ​បានរ​ករឿង​ម្តាយ​ខ្លួន​ដែល​មាន​ជម្ងឺ​កំពុង​អង្គុយ​នៅលើ​ក្រែ​ក្រោម​ផ្ទះថា​ម៉ែ​ឯង​ស្រលាញ់​តែ​ប្អូនៗ ឯ​ខ្ញុំ​វិញ​ម៉ែ​ឯង​មិន​ស្រឡាញ់​ខ្ញុំ​ឡើយ ពេល​ឮ​ដូច្នោះ​ជនរងគ្រោះ​បាន​និយាយថា អា គន្ធា កូនៗ​អញ់​ស្រលាញ់​ស្មើៗ​គ្នា​មិន​ស្អប់​កូន​ណា​ឡើយ ប៉ុណ្ណឹង​បាន​ហើយ​កុំ​មាត់​ឡូឡា​ទៀត​។​

​លោក​អធិការ​បន្ត​ថា ភ្លាម​នោះ​ជនសង្ស័យ យក​ដំបង​ឬ​ស្សីវាយ​ម្តាយ​ខ្លួន​ចំនួន​០២​ដំបង​ត្រូវ​ចង្កេះ​ចំហៀង​ខាងស្តាំ​មួយ​ដំបង​និង​ត្រូវ​ខ្នងជើង​ខាងឆ្វេង​មួយ​ដំបង​មាន​របួស​ហើមប៉ោង ពេលនោះ​ឈ្មោះ សុខ ពៅ ជា​ប្តី​និង​កូនៗ ឈ្មោះ​ពៅ ណាវី ឈ្មោះ ពៅ ស្រី​ថា បាន​នាំគ្នា​រត់​ចេញពី​តូប​នៅ​ខាង​មុខ​ផ្ទះ​ទៅ​ឃាត់​ជនសង្ស័យ ព្រមទាំង​មក​ដាក់​ពាក្យបណ្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​វិហារ​សួគ៌ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕
​ដោយ​៖ សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​

Share this post

Post Comment