បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​ខេ​មា​បែកគំនិត​ធ្វើ​ត្រា​ឃុំ​ក្លែងក្លាយ​ដើម្បី​ធ្វើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់ ប្រើប្រាស់​ដីធ្លី និង​ផ្ទះសម្បែង​ក្លែងក្លាយ​ក្នុង​គោលបំណង​ខ្ចីលុយ​ពី​មីក្រូហិរញ្ញវត្ថុ​៣​មុឺន​ដុល្លារ ត្រូវ​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​!

បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​ខេ​មា​បែកគំនិត​ធ្វើ​ត្រា​ឃុំ​ក្លែងក្លាយ​ដើម្បី​ធ្វើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់ ប្រើប្រាស់​ដីធ្លី និង​ផ្ទះសម្បែង​ក្លែងក្លាយ​ក្នុង​គោលបំណង​ខ្ចីលុយ​ពី​មីក្រូហិរញ្ញវត្ថុ​៣​មុឺន​ដុល្លារ ត្រូវ​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ឃាត់ខ្លួន​!

​កណ្តាល​៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈ្មោះ ម៉ៃ វណ្ណៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជា​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​ខេ​មា ត្រូវបាន​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ចាប់​ឃាត់​ខ្លួន​ពី​ករណី​ក្លែង​ឯកសារ​សាធារណៈ​ដោយ​ធ្វើ​ត្រា​ឃុំ​ក្លែងក្លាយ​និង​ត្រា​ឈ្មោះ​ពីរ​នៅ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ភូមិធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ជនរងគ្រោះ​មានឈ្មោះ​៖ ១-​ឈ្មោះ មៀច ផៃ ភេទ​ប្រុស អា​យ​៦៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជំទប់​ទី​១ មាន​ទីលំនៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។ និង​២-​ឈ្មោះ ឡាង ថុល ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិ មាន​ទៅ​លំនៅ ភូមិរ​ទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យ​ដឹង​នៅ​ថ្ងៃ​ខែ​ឆ្នាំ​និង​ម៉ោង​ខាងលើ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភូមិ​ធំ បានទទួល​ព័ត៌មាន ថា​មាន​គេ​បន្លំ​ធ្វើលិខិត ផ្ទេរសិទ្ធិ​កាន់កាប់ ប្រើប្រាស់​ដីធ្លី និង ផ្ទះសម្បែង ដោយ​មាន​ត្រា​ក្លែងក្លាយ ទាំង​ឈ្មោះ ហត្ថលេខា និង ត្រា ថែម​ទៀត ពេល​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ភូមិធំ សហការ​ជាមួយ​កម្លាំង​នគរបាល​យុត្តិធម៌​ស្រុក បាន​ហៅ ជនសង្ស័យ​ខាងលើ​មក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ភូមិធំ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ម៉ៃ វណ្ណៈ ភេទ​ប្រុស បាន​ឆ្លើយ​សារភាពថា​ខ្លួន បាន​ឆា​តទៅ​កន្លែង​ឆ្លាក់​ត្រា តាមរយៈ Facebook ដែល​មាន​យីហោ​ឆ្លាក់​ត្រា ពី​ចំងាយ ឲ្យធ្វើ​ត្រា​ឃុំ​ភូមិ​ធំ និង​ត្រា​ឈ្មោះ​ឲ្យ​ខ្លួន ក្នុងតម្លៃ​២០$ ពេល​បាន​ត្រា​ហើយ​ខ្លួន ក៏​រៀបចំ ឯកសារ ក្លែងក្លាយ​ដោយមាន បោះត្រា​មូល និង​ត្រា​ឈ្មោះ​ក្លែងក្លាយ លើ​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់ ប្រើប្រាស់​ដីធ្លី​និង​ផ្ទះសម្បែង ដើម្បី​យកទៅ​ដាក់​នៅ​មីក្រូហិរញ្ញវត្ថុ​ខេ​មា យកប្រាក់​បាន​ចំនួន​៣០,០០០$ ដើម្បី​ប្រកប​មុខរបរ ប្រាកដ​មែន​។​ដោយឡែក​ករណី​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

Share this post

Post Comment