​ពិត​ជា​ថ្នាក់ដឹកនាំ​ដែល​គួរឲ្យ​គោរព​ស្រឡាញ់​ណាស់​, ​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក លៀង ភារម្យ ៖​យើង​ទាំងអស់គ្នា​មិន​ត្រូវ​បំភ្លេច​អ្នក​ចាស់​ចោល​ទេ ប៉ុន្តែ​ត្រូវ​ខិតខំ​បង្កើន​អ្នកថ្មី​បន្ថែមទៀត​ដើម្បី​ប្រសិទ្ធភាព​ការងារ​

​ពិត​ជា​ថ្នាក់ដឹកនាំ​ដែល​គួរឲ្យ​គោរព​ស្រឡាញ់​ណាស់​, ​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក លៀង ភារម្យ ៖​យើង​ទាំងអស់គ្នា​មិន​ត្រូវ​បំភ្លេច​អ្នក​ចាស់​ចោល​ទេ ប៉ុន្តែ​ត្រូវ​ខិតខំ​បង្កើន​អ្នកថ្មី​បន្ថែមទៀត​ដើម្បី​ប្រសិទ្ធភាព​ការងារ​

​ភ្នំពេញ ៖ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក លៀង ភារម្យ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​នៃ​ក្រសួង​មហាផ្ទៃ​បាន​អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការចង្អុលបង្ហាញ​ដោយ​ផ្ទាល់​ពី ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក នា​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​រៀបចំ​ពិធី​សំណេះសំណាល​ថ្លែងអំណរគុណ​ជូន​ដល់​លោក​ឧត្តមសេនីយ៍ទោ សៅ ម៉ាឡៃ អនុប្រធាននាយកដ្ឋាន ដែល​ត្រូវបាន​ចូលនិវត្តន៍​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​មនោសញ្ចេតនា​នោះ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក លៀង ភារម្យ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​ថ្លែងថា​យើង​ទាំងអស់គ្នា​មិន​ត្រូវ​បំភ្លេច​អ្នក​ចាស់​ចោល​ទេ ប៉ុន្តែ​ត្រូវ​ខិតខំ​បង្កើន​អ្នកថ្មី​បន្ថែមទៀត ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ វិជ្ជាជីវៈ​ច្បាស់ លាស់​ដើម្បី​ប្រសិទ្ធភាព​ការងារ​។

​នេះ​បើ​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក លៀង ភារម្យ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ថ្លែង​អំណរ​គុណ​លោក​ឧត្តមសេនីយ៍ទោ សៅ ម៉ាឡៃ អនុប្រធាននាយកដ្ឋាន ដែល​ដែល​ត្រូវ​បាន​ចូលនិវត្តន៍ នា​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២០​។​

​ទន្ទឹម​គ្នា​នោះ​ដែរ ឯក​ឧត​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក​ប្រធាន​នាយកដ្ឋាន​បាន​ជូន​កាដូរ​អនុស្សាវរីយ៍ និង​ថវិកា​ចំនួន​១,០០០,០០០​រៀល ដើម្បី​លើកទឹកចិត្ត​ដល់​ការលះបង់​ទាំង​កម្លាំងកាយ​ទាំង​កម្លាំងចិត្ត​ក្នុង​ការចូលរួម​បំពេញ​ការងារ​ជូន​អង្គភាព​ក្នុងនាម​ជា​កងកម្លាំង​នគរបាលជាតិ​អស់​រយះពេល​ជាង​៤០​ឆ្នាំ​កន្លងមកនេះ​៕

 

Share this post

Post Comment