មន្ត្រី​ជើង​ខ្លាំង​ម្នាក់​បែកក្បាល​និង​ម្នាក់​ទៀត​ជាប់​ខ្នោះ​, ​មន្ត្រី​កង​រាជ​អាវុ​ហត្ថ​រាជធានី​ពេញវាយ​មន្ត្រី​យោធា​កងកិត្តិយស​ត្រែទ័ព​បែកក្បាល​ហូរឈាម​ព្រោះតែ​រឿង​ភ្លើង​ចាំង​ចូល​ភ្នែក​បន្តិចបន្តួច​សោះ​

មន្ត្រី​ជើង​ខ្លាំង​ម្នាក់​បែកក្បាល​និង​ម្នាក់​ទៀត​ជាប់​ខ្នោះ​, ​មន្ត្រី​កង​រាជ​អាវុ​ហត្ថ​រាជធានី​ពេញវាយ​មន្ត្រី​យោធា​កងកិត្តិយស​ត្រែទ័ព​បែកក្បាល​ហូរឈាម​ព្រោះតែ​រឿង​ភ្លើង​ចាំង​ចូល​ភ្នែក​បន្តិចបន្តួច​សោះ​

កណ្តាល​៖ ពិតជា​សោកស្តាយ​ខ្លាំងណាស់​ដែល​អស់​លោកមា​ន​តួនាទី​ភារកិច្ច​ជា​មន្ត្រីរាជការ តែ​បែរជា​យក​កម្លាំងបាយ​ទៅ​ស្រាយ​បញ្ហា​ដោយ​មិនចេះ​ខ្មាស់អៀន​មហាជន​ទាល់តែសោះ ដោយ​ម្នាក់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ពេញ និង​ម្នាក់​ទៀត​ជា​មន្ត្រី​យោធា​កងកិត្តិយស​ត្រែ​ទ័ព បាន​ប្រើ​អំពើហិង្សា​ដាក់​គ្នា​រហូត​បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០​វេលា​ម៉ោង​២២​និង​៣០​នាទី​នៅ​ចំណុច​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្ដាល​។

​បើ​យោង​តាម​លោក​វរសេនីយ៍ឯក ម៉ែន សុខ​ឃឿន អធិការនគរបាល​ស្រុក​ខ្សាច់​កណ្តាល​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ លាង សុធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធា​កងកិត្តិយស​ត្រែទ័ព មាន​ទីលំនៅ​ភូមិ ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្ដាល រងរបួស​បែកក្បាល​ហូរឈាម​។ រីឯ​ជនសង្ស័យ​ឈ្មោះ ជា សង្ហា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អាវុធហត្ថ​នៅ​អង្គភាព​កង​រាជ​អាវុ​ហត្ថ​រាជធានី​ពេញ​មាន​ទីលំនៅ ភូមិ​ស្នា​ពីមុខ ឃុំ ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង
​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​។​ដោយ​រួម​មាន​វត្ថុតាង​ចាប់​យក​បាន​មាន​អាវុធខ្លី ម៉ាក​K54 ចំនួន​០១​ដើម​លេខ​55006467,​បង់​១,​គ្រាប់​ចំនួន​៨​គ្រាប់​។​

​លោក​អធិការ​បាន​បន្តទៀតថា​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០​វេលា​ម៉ោង​២២​និង​០០​នាទី ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ឌុប​ប្រពន្ធ និង​ប្អូនស្រី​ខ្លួន ចេញពី​កម្មវិធី​ឡើង​គេហដ្ឋាន​គេ​នៅ​បុរី​ចតុមុខ ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ត្រឡប់​ទៅ​ភ្នំពេញ ពេល​ជិះ​មក​ដល់​ផ្លូវ​កៅស៊ូ​ក៏​ជួប​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា ហើយ​មាន​ទំនាស់​ពាក្យសម្ដី​និង​គ្នា​រឿង​ភ្លើង​ចាំង​ភ្នែក បន្ទាប់​មក​ជនសង្ស័យ​បាន​វាយ​ប្រតាយប្រតប់ ជាមួយ​ជនរងគ្រោះ ហើយ​ជនសង្ស័យ​បាន​ដក​អាវុធខ្លី ពី​ចង្កេះ​មក​វាយ​ជនរងគ្រោះ ត្រូវ​ចំ​ក្បាល បណ្ដាលឲ្យ​បែក​ហូរឈាម ចំនួន​០១ កន្លែង​។​ភ្លាមៗ​នោះ កម្លាំង​ប៉ុស្តិ៍​ស្វាយជ្រុំ និង​កម្លាំង​ផ្នែក​យុត្តិធម៌​ស្រុក បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក បន្ត​អនុវត្ត​តាម​នីតិវិធី​។​

​ជាការ​សំណូម​ពី​ពលរដ្ឋ ស្នើសុំ​ឱ្យ​ប្រធាន​អង្គភាព​ទាំង កង​រាជ​អាវុ​ហត្ថ​រាជធានី​ពេញនិង កងកិត្តិយស​ត្រែទ័ព ជួយ​ពិនិត្យមើល​ឥរិយាបថ​របស់​មន្ត្រី​ទាំង​២​រូប​នេះ​ផង តើ​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ​ជា​មន្ត្រីរាជការ​ដែរឬទេ ហើយ​អ្នក​ទាំង​បាន​ធ្វើតាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ដែរ​ឬ​យ៉ាងណា ដែលថា​<<​មន្ត្រីរាជការ​គឺជា​អ្នកបម្រើ​រាស្ត្រ​ដ៏​ស្មោះត្រង់​>>៕

Share this post

Post Comment