តាមពិត​ឃាតក​ដ៏​សាហាវ​ព្រៃផ្សៃ​នោះ​គឺជា​ប្ដី​សព​ស្ត្រី​នោះ​សោះ​, សាហាវយង់ឃ្នង​ណាស់​ឃាតក​ដៃ​ឆៅ​ជា​ប្ដី​កាប់​សម្លាប់​ប្រពន្ធ​រួច​យក​សព​ទៅ​បោះចោល​ក្នុង​ស្រះ​ទឹក​នៅ​ខេត្ត​កំពង់ធំ​

តាមពិត​ឃាតក​ដ៏​សាហាវ​ព្រៃផ្សៃ​នោះ​គឺជា​ប្ដី​សព​ស្ត្រី​នោះ​សោះ​, សាហាវយង់ឃ្នង​ណាស់​ឃាតក​ដៃ​ឆៅ​ជា​ប្ដី​កាប់​សម្លាប់​ប្រពន្ធ​រួច​យក​សព​ទៅ​បោះចោល​ក្នុង​ស្រះ​ទឹក​នៅ​ខេត្ត​កំពង់ធំ​

កំពង់ធំ​៖ ស្ត្រី​ម្នាក់​ត្រូវបាន​ឃាតក​សម្លាប់ រួច​យក​សព​ទៅ​បោះ​ចូល​ទឹកស្រះ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០​នេះ នៅ​ភូមិ​ខ្វាន់​ទៀង ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ​។​

​ជនសង្ស័យ​បាន​យក​កាំបិតផ្គាក់​ដង​វែង​កាប់​ចំ​កញ្ចឹងក​ខាងឆ្វេង​បណ្តាលឲ្យ​ស្លាប់​ហើយ​យក​ទៅ​បោះ​ទម្លាក់​ចូល​ទឹក​ស្រះ​ ​នៅ​ខាងក្រោយ​ផ្ទះ​គឺ​ជា​ប្តី​ឈ្មោះ ធ​ល ធា​រិទ្ធ អាយុ​៣០​ឆ្នាំ​មានកូន​០៣​នាក់ ស្រី​០១​នាក់​។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខេត្ត​កំពង់ធំ​បាន​បន្ត​ឲ្យដឹងថា ករណី​នេះ​កំលាំង​ជំនាញ បាន​ស្រាវជ្រាវ​រហូតដល់​ម៉ោង​១៤ និង ០០​នាទី រសៀល​ជន​សង្សយ័​ជា​ប្តី បាន​សារភាព​
​ថា​ខ្លួន​ពិត​បាន​កាប់​ប្រពន្ធ​បណ្តាលឲ្យ​ស្លាប់​ពិតប្រាក​ដ​មែន​ហើយ​សមត្ថកិច្ច​កំពុង​ចង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

​គួររំលឹកថា ជនសង្ស័យ​បាន​កាប់​ជន​រង​ឈ្មោះ ស្រ៊ុន ចន្ទ្រា អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។ ស្ត្រី​រងគ្រោះ​ជា​អ្នក​បើក​បន្ទប់​ព្យាបាល​ជំងឺ​ទូទៅ ត្រូវ​ជនសង្ស័យ​កាប់ ចំករ​ក្រោម​ត្រចៀក​បណ្តាលឲ្យ​ស្លាប់​ភ្លាម​ដោយសារ​តែ​ជម្លោះ​ក្នុង​គ្រួសារ​។​ក្រោយ​កើតហេតុ​សាល​សព​ត្រូវបាន​បុរស​ជា​ប្តី បាន​ប្រទះឃើញ​នៅ​ក្នុង​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​៕
​ដោយ​៖​សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​

 

 

Share this post

Post Comment