យុវជន​កាកបាទក្រហម​កម្ពុជា​ដើរតួនាទី​យ៉ាង​សំខាន់​និង​ជា​ភ្នាក់ងារ​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​គ្រប់​ផែនការ​សកម្មភាព គ្រប់​គោលដៅ​មនុស្សធម៌​

យុវជន​កាកបាទក្រហម​កម្ពុជា​ដើរតួនាទី​យ៉ាង​សំខាន់​និង​ជា​ភ្នាក់ងារ​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​គ្រប់​ផែនការ​សកម្មភាព គ្រប់​គោលដៅ​មនុស្សធម៌​

​ភ្នំពេញ​៖ លោក ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​មាន​ជ័យ​នា​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែកក្កដា ឆ្នាំ​២០២០ បាន​អញ្ជើញ​ជា​គណអធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ណែនាំ​ស្តីពី​ស្ថានភាព​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​ក្នុង​ពិធី​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​៖ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ​,​លោក ហែម រិទ្ធី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អ​វុ​ធ​ហត្ថ​ខណ្ឌ​,​តំណាង​អធិការនគរបាល​ខណ្ឌ​មានជ័យ​,​លោកស្រី ខឹម វណ្ណ​នី សមាជិកា​អចិន្ដ្រៃយ៍ កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ​,​លោកស្រី ហួត ឃីម នាយិកា​រង រដ្ឋបាល ខណ្ឌមានជ័យ​,​លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ ទាំង​១១ នៃ​រដ្ឋបាល​ខណ្ឌមានជ័យ​,​លោក លោកស្រី ចៅ​សង្កាត់​ទាំង​៧,​លោកគ្រូ បង្គោល​យុវជន​កាកបាទក្រហម និង​កាយរឹទ្ធិ ខណ្ឌ​មានជ័យ​និង​យុវជន​កាកបាទក្រហម និង​កាយរឹទ្ធិ​ខណ្ឌមានជ័យ ចំនួន ៦៣ នាក់​ចូលរួម​ផងដែរ ។​

​ក្នុង​ពិធី​នោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ​បាន​លើកឡើង​អំពី​ក្នុងតួនាទី​សកម្មភាព​ការងារ​មនុស្សធម៌ ជាមួយ​យុវជន​កាកបាទក្រហម និង​យុវជន​កាយរឹទ្ធិ ដែល​បាន​ដាក់​តាម​ផែនការ​មាន​ដូចខាងក្រោម​៖​ការជ្រើសរើស​យុវជន​តាម​គោលដៅ​ក្នុង​វិទ្យាល័យ​ដោយ​តម្រូវឲ្យ​យុវជន​ត្រូវបំពេញ​ប្រវត្តិរូប​សង្ខេប និង​សាលា​ប​ត្រ​ព័ត៌មាន​,​បើក​វគ្គ​យល់ដឹង​មូលដ្ឋាន​ជូន​យុវជន​ផ្តល់ជូន​ឯកសណ្ឋាន វិញ្ញ​បន​ប​ត្រ បញ្ជាក់​ការសិក្សា និង​កាត​ជូន​យុវជន​ផងដែរ​,​ការគ្រប់គ្រង​យុវជន​ដោយ​ត្រូវ​បង្កើត​ចលនា​សម្ព័ន្ធ​ក្លឹប​យុវជន​តាម​សាលារៀន​,​ការប្រជុំ​ក្លឹប​យុវជន​ជា​ប្រចាំ​ខែ​ក្នុង​សាលារៀន​,​ការពង្រឹង​សមត្ថភាព​នូវ​ចំណេះដឹង​ផ្សេងៗ​តាម​ផែនការ​ថ្នាក់លើ​ដាក់ជូន​,​ផែនការ​សកម្មភាពរ​បស់​យុវជន​តាម​សាលារៀន​គឺ​យុវជន​បាន​ចូលរួម​សំអាត​បរិស្ថាន​តាម​សាលារៀន និង​ទីសាធារណៈ​ផ្សេងៗ​,​យុវជន ចូលរួម​អប់រំ​ផ្សព្វផ្សាយ​វិជ្ជា​សង្គ្រោះ​បឋម​,​យុវជន ចូលរួម​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​,​យុវជន ចូលរួម​អប់រំ​ផ្សព្វផ្សាយ​សុខភាព សហគមន៍​ផ្សេងៗ​,​យុវជន មិត្ត អប់រំ មិត្ត​,​យុវជន បង្កើត​មូលនិធិ យុវជន​,​យុវជន ចូលរួម​រៀបចំ និង​ចែក​អំណោយ​ជាមួយ​កាកបាទក្រហមកម្ពុជា ក៍​ដូចជា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ​,​យុវជន ចូលរួម​ដាំ​កូនឈើ និង​បោះជំរុំ​ជាមួយ​អង្គភាព​ផ្សេងៗ​,​យុវជន ចូលរួម​ក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ និង​ពិធី​ទទួល​ប្រតិភូ​ថ្នាក់ជាតិ​,​យុវជន ចូលរួម​ផ្សព្វផ្សាយ​គោលការណ៍​គ្រឹះ និង​លើក​កំពស់​តម្លៃ​មនុស្សធម៌​,​យុវជន ចូលរួម​កម្មវិធី បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត របស់​យុវជន កាកបាទ​ក្រហម​,​និង​យុវជន ចែករំលែក​ចំណេះដឹង​ផ្សេងៗ​តាមរយៈ​ការប្រជុំ​ក្លឹប​នៅតាម​សាលារៀន​។​លោក​បាន​បន្តទៀតថា រដ្ឋបាល​ខណ្ឌមានជ័យ បាន​យកចិត្តទុកដាក់ និង​គិតគូ​ពី​សុវត្ថិភាព បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​អំពី​បញ្ហា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ទៅ​តាម​សង្កាត់​ទាំង​៧ ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ និង​បាន​សហការ​ជាមួយ សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា និង​ក្រុម​សង្គ្រោះបន្ទាន់​៧១១ បាន​ចុះ​យុទ្ធនាការ​ចុះ​បាញ់​ថ្នាំ​បំភាយ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម នៅតាម​ផ្ទះ​ជួល​បាន​ចំនួន ១០០ បន្ទប់ និង​បន្ត​ចុះ​ប្រតិបត្តិការ​ជាមួយ​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា នៅ​ដើមខែ សីហា ឆ្នាំ ២០២០ នៅតាម​បន្តា​សង្កាត់​ជា​បន្តបន្ទាប់​ទៅមុខទៀត ។ ដោយឡែក ក្នុង​សកម្មភាព​មនុស្សធម៌រ​បស់ អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដែល​បាន​អនុវត្ត​កន្លង​មក​នូវ​ការ​ចុះសួរសុខទុក្ខ រួម​ទាំង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង និង អ្ន​ផ្ទុកមេរោគ​អេដស៍ ជំងឺអេដស៍ និង​គ្រោះមហន្តរាយ​ផ្សេងៗ​ចាប់តាំងពី​ការបង្កើត​ឲ្យមាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ មកដល់​បច្ចុប្បន្ន​នេះ បាន​ចំនួន ៩៩ លើក ស្មើ​និង ៦,០២៤ គ្រួសារ ក្នុង​សង្កាត់​ទាំង​៧ នៃ​ខណ្ឌ​មានជ័យ​ផងដែរ ។​

​បន្ថែម​ពី​នោះ​ទៀត​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ​និង​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌមានជ័យ​បាន​ថ្លែងថា​ក្នុងដំណាក់កាល​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​នេះ យុវជន​កាកបាទក្រហម​កម្ពុជា បាន​ចូលរួម​អប់រំ​ផ្សព្វផ្សាយ ប្រឆាំង​មេ​រោគកូ​វីដ​-១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល នៅក្នុង​ខណ្ឌ​មានជ័យ ក៍​ដូច​ជា​តាម​បន្តា​ស្តុប​នានា​ដូចជា​៖​យុវជន បាន​ធ្វើ​ការផ្សព្វផ្សាយ​ពី​សុខភាព បងប្អូន​ដែល​ទើប​នឹង​ត្រឡប់​មកពី​ក្រៅប្រទេស ត្រូវ​នៅ​ដោយឡែក​រយៈពេល​១៤ ថ្ងៃ​,​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សារ​គន្លឹះ​សុខភាព ហូប​ស្អាត អនាម័យ​ស្អាត និង​រស់នៅ​ស្អាត​ជា​ប្រចាំ​ថ្ងៃ​,​លាងដៃ​ឲ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ ទឹក​អាកុល ឬ​ជែល​,​ខ្ទប់មាត់ ឬ​ច្រមុះ នៅពេល​ក្អក ឬ​កណ្តាស ដោយ​ប្រើ​កែងដៃ ឬ​ក្រដាសអនាម័យ រួច​បោះចោល​ក្នុង​ធុងសំរាម​ឲ្យបាន​ត្រឹមត្រូវ​,​ជៀសវាង​ប៉ះពាល់ និង​ជិតស្និទ​អ្នក​ដែរ​មាន​អាការៈ​ក្រុនក្តៅ ក្អក ឬ​ផ្តាសាយ​,​ជៀសវាង​ប៉ះពាល់​ភ្នែក ច្រមុះ និង​ឬក៏​មាត់​,​ស្វាគមន៍​គ្នា​សំពះ ជំនួស​ដោយ​ការ​ចាប់ដៃ​។​

​លោក​អភិបាលខណ្ឌ​បាន​បន្តទៀតថា​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា ចំនួន​អ្នក​ឆ្លង ជំងឺ​កូវី​ដ​-១៩ នៅលើ​ពិភពលោក កើន​ដល់ ១៤,៦ លាន​នាក់ ចំនួន​អ្នក​ស្លាប់ ៦១ ម៉ឺន​នាក់ និង​បាន​ជាសះស្បើយ ចំនួន ៨,៧ លាន​នាក់ ដោយឡែក​នៅ​កម្ពុជា​វិញ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ១៩៧ នាក់ ស្រី ៤៣ នាក់ និង​ជា​សះស្បើយ ចំនួន ១៤០ នាក់ ដោយ​មិន​មាន​អ្នកស្លាប់​ឡើយ ។​

​ជាមួយគ្នា​នោះ​ដែរ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ​បាន​ឧបត្ថម្ភ យុវជន​ចំនួន​៦៣​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​១០,០០០​រៀល និង​គ្រូ​បង្គោល​ចំនួន​៤​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សាប៊ូ​២​ដុំ ម៉ាស់​១​ប្រអប់ និង​ថវិកា ៥០,០០០​រៀល​៕

Share this post

Post Comment