កម្ពុជា​មាន​ទុនបម្រុង​អន្តរជាតិ គិត​ជា​ដុល្លារ​អាមេរិក មាន ១៩,៥ ប៊ីលាន និង​មាន​មាស ៣៦,៥​តោន​

កម្ពុជា​មាន​ទុនបម្រុង​អន្តរជាតិ គិត​ជា​ដុល្លារ​អាមេរិក មាន ១៩,៥ ប៊ីលាន និង​មាន​មាស ៣៦,៥​តោន​

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាសថា បច្ចុប្បន្ន ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា គិត​ជា​ដុល្លារ​អាមេរិក មាន​ចំនួន ១៩,៥ ប៊ីលាន គិត​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ​២០២០​។ ធនាគារជាតិ​នៃ​កម្ពុជា ត្រូវ​គ្រប់គ្រង​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​រក្សា​សុវត្ថិភាព​ទុនបម្រុង​ទាំងនេះ​។ ដូច្នេះ ធនាគារជាតិ​នៃ​កម្ពុជា ត្រូវ​គ្រប់គ្រង ដោយ​ប្រុងប្រយ័ត្ន ដើម្បី​រក្សា​សុវត្ថិភាព​ទុនបម្រុង​ទាំងនេះ​។ ដូច្នេះ​ធនាគារ​ជាតិ​នៃ​កម្ពុជា វិនិយោគ​លើ​ឧបករណ៍ ដែល​មាន​ស្ថិរភាព​ខ្ពស់ ដូចជា រូបិយប័ណ្ណ​ខ្លាំង និង​មាស​។​

សេចក្តីប្រកាស ក៏បាន​លើកឡើង​ថា បច្ចុប្បន្ន ធនាគារជាតិ​នៃ​កម្ពុជា រក្សា​មាស ៣៦,៥ តោន ដែល​ក្នុងនោះ រួមមាន​៖ មាស ដែល​ជា​កេរ្តិ៍មរតក តាំងពី​មុន​សម័យ​សង្គ្រាម មាន​ចំនួន ១២,៤ តោន ដែល​កំពុង​រក្សាទុក​នៅ​ប្រទេស​ស្វីស​។ មាស ចំនួន ១៤,១ តោន កំពុង​វិនិយោគ នៅ​ធនា​ការ​កណ្តាល​អង់គ្លេស និង​មាស​ចំនួន ១០​តោន ត្រូវ​បាន​រក្សាទុក​នៅ​កម្ពុជា​។​

​សេចក្តីប្រកាស បាន​បន្ថែមថា ធនាគារជាតិ​នៃ​កម្ពុជា មាន​កាតព្វកិច្ច​រាយការណ៍​ជា​ទៀងទាត់​នូវ​រាល់​តួលេខ​នៃ​ទុនបម្រុង​អន្តរជាតិ​នេះ ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ជាតិ និង​អន្តរជាតិ​៕

 

Share this post

Post Comment