ព្រហើន​មែន​,​ម្ចាស់​ខារ៉ាអូខេ ហុង កុង ក្រុង​តាខ្មៅ​ថ្លើមធំ​ហ៊ាន​លួច​បើក​បម្រើ​សេវាកម្ម​ខារ៉ាអូខេ​រំលោភ​លើ​សេចក្តីជូនដំណឹង​លេខ​១២៦៩ ស​ជណ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កណ្ដាល​ចុះបង្ក្រាប​!

ព្រហើន​មែន​,​ម្ចាស់​ខារ៉ាអូខេ ហុង កុង ក្រុង​តាខ្មៅ​ថ្លើមធំ​ហ៊ាន​លួច​បើក​បម្រើ​សេវាកម្ម​ខារ៉ាអូខេ​រំលោភ​លើ​សេចក្តីជូនដំណឹង​លេខ​១២៦៩ ស​ជណ ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត​កណ្ដាល​ចុះបង្ក្រាប​!

កណ្តាល​៖ លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល​នៅ​យប់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០ បាន​ដាក់​បទបញ្ជារ​ឲ្យ​លោក​ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ការិយាល័យ​អន្តរាគមន៍ សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុង​តាខ្មៅ និង​អាជ្ញាធរ​ក្រុង​តាខ្មៅ សង្កាត់​តាខ្មៅ ចុះ​ពិនិត្យ​ទីតាំង​ខារ៉ាអូខេ​ឈ្មោះ ហុង កុង​(KTV HONG KONG) ស្ថិត​នៅ​ចំណុច​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឲ្យដឹងថា ម្ចាស់​ទីតាំង​ខារ៉ាអូខេ​ឈ្មោះ យូ ស្រង់ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន ២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ពិតជា​បាន​លួច​បើក​ឲ្យ​ភ្ញៀវ​ចូល​ច្រៀង​នៅក្នុង​បន្ទប់​ខារ៉ាអូខេ​ពិតប្រាកដ​មែន​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដដែល​បាន​បន្តទៀតថា នៅ​ក្នុង​ប្រតិបត្តិការ​នោះ អាជ្ញារ​ធរ​ក្រុង​តាខ្មៅ បាន​ធ្វើ​កិច្ចសន្យា និង​បាន​អប់រំ​ណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​ខារ៉ាអូខេ​គោរព​តាម​សេចក្តីជូនដំណឹង​លេខ​១២៦៩ ស​ជណ ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត​កណ្តាល​។​

​គួរបញ្ជាក់ រដ្ឋបាល​ខេត្ត​កណ្តាល​ចេញ​សេចក្ដីជូនដំណឹង​លេខ ១២៦៩ ស​ជណ ចុះ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២០​ស្ដីពី​ការអនុញ្ញាត​ឱ្យ​អាជីវកម្ម​ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​(KTV)​ទាំងអស់​នៅ​ខេត្តកណ្ដាល​បើក​ដំណើរការ​ឡើងវិញ ដើម្បី​ចូលរួម​សកម្មភាព​សេដ្ឋកិច្ច និង​ផ្តល់​ការងារ​ឡើងវិញ ដោយ​ប្រែក្លាយ​ខារ៉ាអូខេ និង​ក្លឹប​កំសាន្ត​ទាំងអស់​ទៅ​ជា​លក្ខណៈ​ភោនី​យដ្ឋា​ន​៕
​ដោយ​៖ សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​

Share this post

Post Comment