លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ នាំយក​ថវិកា​មួយចំនួន ឧបត្ថម្ភ ដល់​មន្ត្រីនគរបាល​ជា​ស្ត្រី​ទើប​សម្រាល​បុត្រ​

លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ នាំយក​ថវិកា​មួយចំនួន ឧបត្ថម្ភ ដល់​មន្ត្រីនគរបាល​ជា​ស្ត្រី​ទើប​សម្រាល​បុត្រ​

កំពង់ធំ​៖ លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ​នា​រសៀល​ថ្ងៃទី​២៤ ខែ កក្កដា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​កម្លាំង​ចុះ​សួរសុខទុក្ខ​លោកស្រី​អនុសេនីយ៍ឯក ឈឿន សុខ​សូ ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ដែល​ទើប​សម្រាល​បុត្រ​ស្ថិតនៅ​ភូមិ​ចំ​បក់ សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។

​នា​ឱកាស​នោះ​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​របាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់​ថ្នាក់​ដឹកនាំ ជាពិសេស​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ដែល​ជានិច្ចកាល​ថ្នាក់ដឹកនាំ​បាន​យកចិត្តទុកដាក់ គិតគូរ អំពី​សុខទុក្ខ សុខុមាលភាព​ចំពោះ​ថ្នាក់ក្រោម​ ​តាម​មូលដ្ឋាន​ឃុំ​-​សង្កាត់ ដោយ​ថ្នាក់​ដឹកនាំ ចង់​ដឹង​អំពី​សុខទុក្ខ សុខភាព​ម្តាយ​និង​ទារក បន្ទាប់​ពី​បងប្អូន​ទើប​សម្រាល​បុត្រ​រួច​។

​ជាមួយគ្នា​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ​មាន​ក្ដី​សោមនស្ស​រីករាយ​ក្រៃលែង នៅពេល​ដែល​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួសារ​លោក​ស្រី សុខ​សូ ហើយ​បាន​ឃើញ ម្ដាយ​និង​ទារក មាន​សុខភាព​ល្អ កម្លាំង​មាំមួន​យ៉ាង​ដូច្នេះ​។​លោកស្នងការ​ក៏​បាន​ថ្លែង​ផ្ដាំផ្ញើ សូមឲ្យ​បងប្អូន​បន្ត​ថែទាំ​សុខភាព ឲ្យបាន​ល្អ​ប្រពៃ តាមរយៈ​ការធ្វើ​អនាម័យ ពិសារ​អាហារ ចម្អិន​អោយបាន​ឆ្អិន​ល្អ​,​ផឹក​ទឹកស្អាត សំរាក ក្នុង​មុង​ជ្រលក់​ថ្នាំ ទើប​អាច​ជៀសផុត​ពី​ជម្ងឺ កាច​សាហាវ ដែល​បង្ក​
​ដោយ​សត្វ​មូស​។​

​ទន្ទឹម​នេះ​ដែរ​លោកស្រី​អនុសេនីយ៍ឯក ឈឿន សុខ​សូ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត និង​ប្រតិភូ​អមដំណើរ ដែល​បាន​ចំណាយ​ពេលវេលា ដ៍​មានតម្លៃ​ចុះសួរសុខទុក្ខ នាំយក​អំណោយ​មួយចំនួន ដើម្បី​ឧបត្ថម្ភ​ចំពោះ​គ្រួសារ​របស់​លោកស្រី​។ លោកស្រី ឈឿន សុខ​សូ និង​ស្វាមី បាន​គោរព​ជូនពរ ចំពោះ​លោក​ស្នងការ​និង​ស​ការី សូម​សមប្រកប​ជួបប្រទះ​តែ​ពុទ្ធ​ពរ​ជ័យ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕
​ដោយ​៖ សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​

Share this post

Post Comment