លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​ខេត្ត​កណ្ដាល​ចុះបង្ក្រា​ប​ទីតាំង​ទទួល​បញ្ចាំ​ម៉ូតូ​ខុស​ឃាត់​មនុស្ស​ម្នាក់​និង​ម៉ូតូ​ជាង​២០​គ្រឿង​នៅ​ស្រុក​ខ្សាច់កណ្ដាល​

លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​ខេត្ត​កណ្ដាល​ចុះបង្ក្រា​ប​ទីតាំង​ទទួល​បញ្ចាំ​ម៉ូតូ​ខុស​ឃាត់​មនុស្ស​ម្នាក់​និង​ម៉ូតូ​ជាង​២០​គ្រឿង​នៅ​ស្រុក​ខ្សាច់កណ្ដាល​

កណ្តាល​៖ លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​កងកម្លាំង​ចម្រុះ​កង​អន្តរាគមន៍​ខេត្ត ដោយ​មាន​ការសម្របសម្រួល​ពី​លោក សេង រិទ្ធី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល ចុះបង្ក្រាប​ករណី​ម្ចាស់ផ្ទះ​លួច​បើក​ទីតាំង​ទទួល​បញ្ចាំ​គ្មាន​ច្បាប់​អនុញ្ញាត ស្ថិតនៅ​ភូមិ​ស្វាយ​មាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្ដាល​។​

​ម្ចាស់​ទីតាំង​ខុសច្បាប់​នោះ​ឈ្មោះ គឹម ឡេង​សល់ ភេទ​ប្រុស​មុខរបរ​ទទួល​បញ្ចាំ​ម៉ូតូ និង​ប្រពន្ធ​ឈ្មោះ វ៉ា ថា​រី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ ភូមិ​ស្វាយមាស ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។​

​ក្នុង​ប្រតិបត្តិការ​នោះ មាន​ការចូលរួម​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ស្នងការរង​,​លោក​វរសេនីយ៍ឯក​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​,​លោក​វរសេនីយ៍ឯក​អធិការនគរបាល​ស្រុក​ខ្សាច់កណ្តាល​,​អធិការរង​,​លោក​មេភូមិ​ស្វាយមាស​។​

​បើ​តាម​ប្រពន្ធ​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​ម៉ូតូ​ឈ្មោះ វ៉ា ថា​រី បាន​ប្រាប់​ឲ្យ​សារព័ត៌មាន​ដឹងថា គ្រួសារ​របស់​បាន​រក​ស៊ី​ទទួល​បញ្ចាំ​ម៉ូតូ​ជាង​មួយ​ឆ្នាំ​មកហើយ មិន​ដែល​មាន​ច្បាប់​អនុញ្ញាត​ពី​ខាង​ស្ថាប័ន​ណា​ទេ ព្រោះ​ខ្លួន​មិន​ចេះ​ច្បាប់​។​

​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើ​បឲ្យដឹងថា​ម៉ូតូ​មួយ​ចំនួន​ដែល​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​នោះ​គឺជា​ម៉ូតូ​ដែល​ជន​ទុច្ចរិ​កកាច់​ក​និង​លួច​គេ​យក​មក​បញ្ចាំ ព្រោះថា គ្រាប់​សោរ​ម៉ូតូ​មាន​សភាព​បែកខ្ទេច​និង​មាន​សភាព​មិន​ប្រក្រតី​ច្រើន​។​

​តាម​ប្រភព​ពី​ពលរដ្ឋ​បានឲ្យ​ដឹង​បន្ថែម​ថា ឈ្មោះ គឹម ឡេង​សល់ គឺជា​មេអាប៉ោង​ធំ​ប្រចាំ​នៅ​ឃុំ​វិហារ​សួគ៌​ទៀតផង និង​បាន​លួច​បើកទទួល​បញ្ចាំ​ម៉ូតូ​យូរយារ​ណាស់​មកហើយ មិន​មាន​អាជ្ញាធរ​ឃុំ​ស្រុក​ណា​ចុះ​បង្ក្រាប​នោះ​ទេ​។​

​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​នោះ​បាន​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ទទួល​បញ្ចាំ​ម៉ូតូ​ខុស​ច្បាប់​ម្ចាស់​ឈ្មោះ គឹម ឡេង​សល់ និង​ម៉ូតូ​ចំនួន​២៤​គ្រឿង​៖ ម៉ាក ហុងដា ១៩​គ្រឿង​, ម៉ាក វ៉​វ៉ា ០២​គ្រឿង​, ម៉ាក ស្កុប​ពី ០១​គ្រឿង​, ម៉ាក សង់​ការ៉េ​០១​គ្រឿង និង​ម៉ាក ហុងដា វេវ​០១​គ្រឿង​។​

​គួរ​ជម្រាប​ថា​ចំពោះ​ម្ចាស់​ទីតាំង​និង​ម៉ូតូ​ទាំង​២៤​គ្រឿង​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕
​ដោយ​៖ សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​

Share this post

Post Comment