​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ស្នងការ​នគរបាល​ខេត្ត​ចំនួន​៤ ដែល​ទើប​ចូលនិវត្តន៍ ជា​ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​

​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ស្នងការ​នគរបាល​ខេត្ត​ចំនួន​៤ ដែល​ទើប​ចូលនិវត្តន៍ ជា​ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​

ភ្នំពេញ ​៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ជូន​ស្នងការ​នគរបាល​ខេត្ត​ចំនួន​៤ ដែល​ទើប​ចូលនិវត្តន៍ ជា​ទីប្រឹក្សា​ក្រសួង មហាផ្ទៃ ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។

​នេះ​បើ​តាម​ព្រះរាជក្រឹត្យ​ដែល​បណ្តាញ​ព័ត៌មាន សកម្មជន​ហ្វេ​សប៊ុក​កម្ពុជា​ទទួលបាន​នៅ​ថ្ងៃទី​១១ ខែ​សីហា​នេះ​។​

​ស្នងការ​នគរបាល​ខេត្ត​ទាំង​៤​នោះ​រួមមាន​៖

​ទី​១៖ លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​
​ទី​២៖ លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​
​ទី​៣៖ លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​
​ទី​៤៖ លោក សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់​។​

​សូម​អាន​ព្រះរាជក្រឹត្យ​ទាំងស្រុង​៖

Share this post

Post Comment