សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន រៀបចំ​ចំ​ពិធីបុណ្យ​ទក្ខិណានុប្បទាន​គម្រប់​១០០​ថ្ងៃ ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី​

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន រៀបចំ​ចំ​ពិធីបុណ្យ​ទក្ខិណានុប្បទាន​គម្រប់​១០០​ថ្ងៃ ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី​

ភ្នំពេញ​៖ នៅ​ថ្ងៃ​អង្គារ ៧​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០២០ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​ក្រុមគ្រួសារ​បាន​រៀបចំ​ពិធីបុណ្យ​ទក្ខិណានុប្បទាន​គម្រប់ ១០០​ថ្ងៃ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​អ្នកឧញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី ដែល​ត្រូវជា​មាតា​ក្មេក មាតា​បង្កើត និង​ជា​ជីដូន​ដែល​
​បាន​ទទួលមរណភាព នៅវេលា​ម៉ោង ២:១២​នាទី​ទៀបភ្លឺ ថ្ងៃ​១៣​កើត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ ៩៦​ឆ្នាំ ដោយ​ជរាពាធ​។​

​ពិធីបុណ្យ​ទក្ខិណានុប្បទាន​គឺ​រៀបចំ​ធ្វើឡើង​នៅ​គេហដ្ឋាន​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​នៅវេលា​ម៉ោង ២:៣០​នាទី​រសៀល​ថ្ងៃ​នេះ គឺ​មាន​ការជួបជុំ​ញាតិមិត្ត​បងប្អូន និង​ក្រុមគ្រួសា​របស់​សម្តេច​ទាំង​ទ្វេ​បន្ទាប់មក​មាន​ពិធ៏​ថ្វាយ​គ្រឿងស​ក្ការៈ​បូ​ជាព្រះពុទ្ធរូប នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល និមន្ត​សម្តេច​ព្រះរាជ​គណៈ​ចំនួន ១២​អង្គ​ចម្រើន​ព្រះ​បរិត្ត និង​និមន្ត​សម្តេចព្រះ​វនរ័ត ណ​យ ច្រឹក សម្តេចព្រះ​សង្ឃនាយករ​ង​ទី​២​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​ព្រះ​សទ្ធម្ម​វិសេស​ទេសនា​។

​នៅ​ថ្ងៃ​ពុធ ៨​រោច ខែ​ស្រាពណ៍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​សីហា វេលា​ម៉ោង ៨:៣០ ព្រឹកស្អែក​នេះ នឹង​មាន​ពិធី​ថ្វាយ​គ្រឿង​សក្ការៈបូជា​ព្រះ​ពុទ្ធរូប នមស្សកា​រ​ព្រះ​រតនត្រ័យ​សមាទានសីល បន្ទាប់មក​សម្តេច​ព្រះរាជា​គណៈ​ចំនួន ១២​អង្គ ស្វាធ្យាយ​ព្រះ​សត្តប្បករណាភិធម្ម និង​ប្រគេន​សម្តេចព្រះ​រាជាគណៈ មន្ត្រី​សង្ឃ​ចំនួន ៩៦​អង្គ ព​ហូ​ទេ​វា​ឆ្លង បត្តិ​ទានគាថា​។ បន្ទាប់ពីនោះ​នឹង​មាន​ការយាង និង​និមន្ត​សម្តេចព្រះ​រាជាគណៈ មន្ត្រី​សង្ឃ​ចំនួន ៩៦​អង្គ បិណ្ឌ​បាត្រ ជា​កិច្ច​បង្ហើយ​បុណ្យ​៕

Share this post

Post Comment