ទីបំផុត​, សម្ដេច​ក្រឡាហោម ស ខេង សម្រេច​ផ្អាក​ការងារ​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពី​ស្នងការ​ខេត្ត​កំពង់ធំ​ជា​បណ្ដោះអាសន្ន​ហើយ​

ទីបំផុត​, សម្ដេច​ក្រឡាហោម ស ខេង សម្រេច​ផ្អាក​ការងារ​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពី​ស្នងការ​ខេត្ត​កំពង់ធំ​ជា​បណ្ដោះអាសន្ន​ហើយ​

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ សម្រេច​ផ្អាក​ការងារ​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​ជា​បណ្ដោះអាសន្ន​។ នេះ​បើ​តាម​ប្រកាស​ដែល​បណ្ដាញសារព័ត៌មាន​CFA News​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២០​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​សម្រេច​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ត្រូវ​មក​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​បុគ្គលិក រៀង​រាល់​ម៉ោង​ធ្វើការ​ដើម្បី​រង់ចាំ​ការសម្រេច​ជា​ថ្មី​។​

​ជាមួយគ្នានេះ សម្ដេច​ក្រឡ​ហោម ស ខេង ក៏​បាន​ប្រគល់​ភារកិច្ច​ជូន លោក​ឧត្តមសេនីយ៍ត្រី អ៉ិត គឹម​ស្រ៊ន ស្នងការរង​ជា​ស្នងការ​ស្ដីទី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​។​

​គួររំលឹកថា ការសម្រេច​ផ្អាក​ការងារ​បណ្ដោះអាសន្ន​របស់​ស្នងការ​ខេត្ត​កំពង់ធំ ធ្វើឡើង​បន្ទាប់​ពី​មួយ​រយៈពេល​ចុងក្រោយ​នេះ លោក​បាន​ទទួលរង​នូវ​ពាក្យបណ្ដឹង​មួយ​ចំនួន​ពី​មន្ដ្រី​ក្រោម​ឱវាទ ពាក់ព័ន្ធ​ការដឹកនាំ​ការងារ​។​

​មិនតែប៉ុណ្ណោះ​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​សម្រេច​ផ្ទេរ​ភារកិច្ច លោក​ឧត្តមសេនីយ៍ត្រី អ៉ឹម សុ​គឿន ពី​ស្នងការរង​ទទួល​ផែន​ការងារ​ធនធានមនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ធំ ឲ្យមក​បម្រើ​ការងារ​នៅ​នាយក​ដ្ឋា​ន​បុគ្គលិក​ផងដែរ​៕

 

Share this post

Post Comment